រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥

 ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ,អាជ្ញាធរដែនដី រួម ជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤បានអញ្ជើញទៅពិនិត្យស្ថានភាព ទូទៅនៃការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ចំនួនពីរការិយាល័យស្ថិតនៅក្នុងបរិវេណ វិទ្យាល័យព្រះ ស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ (ភូមិភាគ១)។ការបោះឆ្នោតនឹង ប្រព្រឹត្ត នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ។

ក្នុងឱកាសនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរដែនដីត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀតបម្រើឱ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែក។លោកថាត្រូវសម្រេចឱ្យ បាននូវការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការ បំភិត បំភ័យឬ គំរាមកំហែង ក្នុងបរិបទប្រជាធិបតេយ្យ សេរី ពហុបក្ស។
ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រដ្ឋបាលរាជធានីក៏បាន សម្អាតក្នុងបរិវេណនិងជុំវិញការិយាល័យបោះឆ្នោត ផងដែរ។

សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សា សង្កាត់ ក្នុងតំណែង ដែលត្រូវបោះឆ្នោតសម្រាប់ភូមិភាគ១ រាជធានីភ្នំពេញមានចំនួន៩១១នាក់ ក្នុងនោះមានតំណាង រាស្ត្រចំនួន១២រូប។

គ.ជ.បបានប្រកាសឱ្យដឹងថា តាមការសង្កេតជាទូទៅក្នុង ដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ(១០-២៣ ខែកុម្ភៈ)មាន បរិយា កាសល្អ ពុំមានអំពើហិង្សា ការគំរាមកំហែង បំភិតបំភ័យ កើត ឡើងគួរឱ្យកត់សម្គាល់នោះទេ៕

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner