ពុទ្ធបរិស័ទចំណុះជើងវត្តប្រារព្ធពីធីបុណ្យមាឃបូជា នៅវត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ។
(រតនគិរី)៖ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវ នឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពុទ្ធបរិស័ទចំណុះជើងវត្ត ឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុង ភូមិភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរីបានប្រារព្ធពិធីបុណ្យមាឃបូជាតាម គន្លង ពុទ្ធប្បវេណី ដើម្បីរលឹក ដល់ព្រឹត្តិការណ៍ សំខាន់ៗបីយ៉ាង៖
ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែលនិមន្តចូលរួម ចតុរង្គសន្និបាត គ្មានការណាត់ជាមុនឡើយ ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-25_07-51-56.jpg)
ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
ទី.៣ រំលឹក ដល់ ព្រះសព្វញ្ញុតញ្ញាណ សំដែង ព្រះឱវាទ បាតិមោក្ខ ដែល ខ្លឹមសារ ក្នុង ឱវាទមោក្ខ បំព្រួញ ឱ្យ ខ្លី គឺ” សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ មានន័យ ថា កិរិយា មិនធ្វើនូវ អំពើបាប ទាំងពួង កិរិយាបំពេញ តែបុណ្យ កុសល និង ជម្រះ ចិត្ត ឱ្យ ស្អាត ផូរផង់ ” ៕
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-25_07-52-03.jpg)
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-25_07-51-58.jpg)
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-25_07-51-59.jpg)
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-25_07-52-00.jpg)
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-25_07-52-02.jpg)
ដោយ ៖ គតិ យុត្ត