ទីក្រុង Montreal របស់កាណាដា ក្តៅបំផុតពុំធ្លាប់មាន ក្នុងរដូវរងា
កាលពីថ្ងៃអង្គារ គឺថ្ងៃកំណត់ត្រាក្តៅបំផុត ក្នុងទីក្រុង Montreal
ខណៈដែលភាពត្រជាក់ក្នុងរដូវរងា ជាមួយនឹងការធ្លាក់ព្រិល លែងផ្តល់ភាពទម្លាប់នៃសីតុណ្ហភាពត្រជាក់ ដូចរាល់ដង ទៀតហើយ។
អ្នករស់នៅទីក្រុង Montreal របស់ប្រទេសកាណាដា ជាច្រើននាក់មានការព្រួយបារម្ភអំពីរឿងនេះ ដែលពួកគេថា មិនធ្លាប់មាន ពីមុនមកទេ នៃការឡើងកំដៅផែនដី បែបនេះ។
លោក Michaël Bousquet ដែលរស់នៅក្នុងទីក្រុង Quebec បាននិយាយថា «ជាស្ថានភាពមិនធម្មតា.. ការណ៍នេះហាក់ដូចជាឆ្ងាយពីរដូវរងា ដែលខ្ញុំបានជួបប្រទះ នៅពេលខ្ញុំនៅក្មេង»។
ប្រទេសកាណាដា បានកត់ត្រាកម្រិតសីតុណ្ហភាព នៅទីក្រុង Montreal ក្នុង ក្នុងកម្រិត ៥៩ ហ្វារិនហៃ ឬស្មើនឹង ១៥អង្សាសេ នេះបើយោងតាមក្រសួងបរិស្ថាន។
ការណ៍នេះ ក្តៅជាងកាលពីខែមុនទៅទៀត ដោយគេធ្លាប់កំណត់ថា «ខែមករា» ខែដែលក្តៅបំផុត ដែលពិភពលោកមិនធ្លាប់បានឃើញ នេះបើយោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ NOAA និងទីភ្នាក់ងារ Copernicus របស់សហភាពអឺរ៉ុប៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត