រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 ជួបប្រជុំគ្នា នៅរដ្ឋធានីសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល

បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានសេដ្ឋកិច្ចឈានមុខចំនួន ២០ ហៅកាត់ G20 បានទៅជួបប្រជុំគ្នា នៅទីក្រុង Sao Paulo របស់ប្រទេសប្រេស៊ីល។ ជាកិច្ចប្រជុំលើកដំបូង របស់ក្រុម G20 ក្នុងឆ្នាំ២០២៤នេ។

កាលពីថ្ងៃពុធ ថ្លែងពេលប្រកាសបើកកិច្ចប្រជុំ នាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់
រដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រេស៊ីល លោក Fernando Haddad បានប្រាប់សមភាគីរបស់លោកថា «ទស្សនវិស័យសេដ្ឋកិច្ចសកល គឺពោរពេញទៅដោយបញ្ហាប្រឈម»។

លោក Haddad បន្ថែមថា «វាដល់ពេលកំណត់ឡើងវិញ នូវសកលភាវូបនីយកម្ម.. យើងត្រូវបង្កើតការលើកទឹកចិត្ត ដើម្បីធានា លំហូរមូលធនអន្តរជាតិ ជាមួយនឹងគោលការណ៍សង្គម និងបរិស្ថាន»។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក, រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់, ប្រធានមូលនិធិអន្តរជាតិ ហៅកាត់ IMF និងអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចកំពូលៗផ្សេងទៀត បានមានវត្តមាន ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ប៉ុន្តែអវត្តមានរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមួយចំនួន គួរឲ្យកត់សម្គាល់ អវត្តមាន រួមទាំង ឥណ្ឌា និងរុស្ស៊ី ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner