នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតទៅជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកទឹកផុស

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋមួយគ្រួសារនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ទាំងស្រុង កាលពីថ្ងៃទី២៩ ខែកុម្ភៈ បានទទួលអំណោយ ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ។
នៅព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ ២០២៤ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បាន នាំយកអំណោយប្រគល់ជូនដល់ជនរងគ្រោះដែលមានឈ្មោះ ឈឹន សាន អាយុ ២៦ឆ្នាំ និង ប្រពន្ធឈ្មោះ ឈិត សុផាត អាយុ៣៨ឆ្នាំ ជាប្រជាពលរដ្ខ ប្រកបមុខរបរធ្វើស្រែ ។

អំណោយរួមមាន អង្ករ, ស័ង្កសី, ស៊ីម៉ង់ត៍ , ទឹកត្រី , ទឹកស៊ីអ៊ីវ, ត្រីខ , មី , មុងនិងថវិកា៕

ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner