ឧត្តមសេនីយ៍ឯក ស្រី ឌឹក ណែនាំដល់អង្គភាពទ័ពឈរ ជើងតាមខ្សែ ត្រៀម ជួរមុខ ឱ្យយកចិត្តទុកដាក់លើមិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍
ព្រះវិហារ៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ តំណាង នាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានធ្វើការណែនាំ ទៅ ដល់អង្គភាពទាំងអស់ចំណុះ ដែលកំពុងមានភារកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវ ក្នុងភូមិសាស្ត្រទិសទី១ ប្រាសាទ ព្រះវិហារ ឱ្យខិតខំបន្តកសាង ខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិ បត្តិការ និងការអភិវឌ្ឍ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក រំលឹកបែបនេះក្នុងពិធីសិក្ខាសាលាបូកសរុប លទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៣ និងទិសដៅ អនុវត្តបន្ត ឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ៣កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ដោយមាន ការអញ្ជើញ ចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង មកពីបណ្តាកងឯកភាពជំនាញកង ពល ធំអន្តរាគមន៍លេខ៣ និងកងពលតូច អន្តរាគមន៍ លេខ ៧,៨,៩ ។
ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ស្រី ឌឹក បានវាយតម្លៃខ្ពស់ចំពោះ ការ ខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ នាយ-ពល ទាហាន និង ថ្នាក់ដឹកនាំ បណ្តាអង្គភាពចំណុះ កងពលធំអន្តរាគមន៍លេខ៣ ទាំង អស់ នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ បានបំពេញ ការងារ តាមតួនាទី ភារកិច្ច និងតាមជំនាញនីមួយៗ របស់ខ្លួនបានល្អប្រសើរ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ទាំងកម្លាំង ដែល កំពុងឈរជើងការពារ បូរណ ភាព ទឹកដី នៅតាមបណ្តោយបន្ទាត់ព្រំដែន ៕
ដោយ៖សួន លីណា