បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំធ្វើសិក្ខាសាលាបូក សរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣  

កំពង់ធំ៖បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធ ភូមិភាគ ទី៤កាលពីថ្ងៃសុក្របានប្រារព្ធសិក្ខាសាលាបូក សរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ ២០២៣ និង ទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការ ឯក ភាពរដ្ឋបាលខេត្តកំពង់ធំ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានធ្វើរបាយការណ៍បញ្ជាក់ពី
សមិទ្ធផលដែលអង្គភាពសម្រេចក្នុងឆ្នាំ២០២៣កន្លងទៅ ។ក្នុងនេះ កិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពជូន គណបក្សនយោបាយ និងប្រជាពលរដ្ឋក្នុងដំណើរការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ការចូលរួម អនុវត្ត គោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ការងារ ហ្វឹកហ្វឺន រៀនសូត្រ ពង្រឹងកងកម្លាំងនិងការអនុវត្តនូវកំណែ ទម្រង់ របស់កង យោធពលខេមរភូមិន្ទ  ហើយនិងបានប្រគល់ទិសដៅ ការងារសំខាន់ៗមួយចំនួន ជូនដល់បណ្ដាកងឯកភាពនិង ស្ថាប័នជំនាញ ពាក់ព័ន្ធដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤ នេះផងដែរ ។

ជាការលើកទឹកចិត្ត ឯកឧត្តម ងួន រតនៈ បានជូនបណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិនិងអគ្គបញ្ជាការនៃ កង យោធពលខេមរភូមិន្ទ ជូនដល់អង្គភាព និងបុគ្គល ដែល មាន ស្នាដៃល្អឆ្នើម ក្នុងការអនុវត្តភារកិច្ចឆ្នាំ២០២៣កន្លងទៅ ៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា

ads banner