អាជ្ញាធរខេត្តកំពង់ធំត្រៀមរៀបចំពិធី បុណ្យចូលឆ្នាំខ្មែរខាងមុខ
កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃអាទិត្យទី១៧ ខែមីនា នា សាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំ រៀបចំព្រឹត្តិការណ៍ សង្ក្រាន្ត កំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និង លោក ជា វ៉ាន់ចាន់ ប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ ព្រមទាំង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ កិច្ចប្រជុំនេះបានលើកឡើង នូវចំណុចសំខាន់ៗមួយចំនួនត្រូវបានយកមកពិភាក្សា ដូចជា ការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រង និងក្តីកង្វល់អំពីបញ្ហា កើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក្នុងនេះ ការងារសន្តិ សុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈគឺជាប្រធានបទសំខាន់។
សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនឹងចាប់ផ្ដើមប្រារព្ធពិធី នៅថ្ងៃទី ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុននេះ មានទីតាំងនៅក្នុងបរិវេណសាលាវិទ្យាល័យកំពង់ធំ ដែលកំណត់ដោ យរដ្ឋបាលខេត្តកំពង់ធំ៕
ដោយ៖ ប៊ុន រដ្ឋា