លោក Zelenskyថា លោក Putin ចង់ដឹកនាំរុស្ស៊ី រហូត

គៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា លោក Putin គឺជាមេដឹកនាំផ្តាច់ការ ហើយចង់គ្រប់គ្រងប្រទេសរុស្ស៊ី ជារៀងរហូត។

លោក Zelensky បានអះអាងថា លោក Putin ហ៊ានធ្វើរឿងអាក្រក់គ្រប់យ៉ាង ដើម្បីបានដឹកនាំប្រទេស ហើយពិភពលោកសុទ្ធតែបានដឹងពីការល្មោភអំណាច របស់លោក Putin។

រុស្ស៊ីទើបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់១៧ ខែមីនា។ មេដឹកនាំបក្សប្រឆំាំងដ៏មានឥទ្ធិពលម្នាក់បានស្លាប់ ក្នុងគុក ហើយម្នាក់ទៀត និរទេសខ្លួន។ អង្គបោះឆ្នោត មានជាង១១២លាននាក់ ដែលបានបោះឆ្នោតទាំងក្នុងប្រទេស និងក្រៅប្រទេសតាមអនឡាញ។

លទ្ធផលបឋមទើបបានបង្ហាញថា លោក Putin នឹងបន្តជាប់ឆ្នោត ធ្វើជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី៥ របស់ខ្លួន ហើយលោកនឹងក្លាយជាមេដឹកនាំរុស្ស៊ី យូរបំផុត មិនធ្លាប់មាន ក្នុងពេល២០០ឆ្នាំមកនេះ។ លោក ពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីដំបូង កាលពីឆ្នាំ២០០០។ លោកផ្តើមមានឥទ្ធិពលខ្លាំង កាលពីឆ្នាំ១៩៩៨ ដោយពេលនោះ លោកក្លាយជាប្រធានទីភ្ងាក់ងារចារកម្ម។

គ្រាន់តែដឹងលទ្ធផលភ្លាម លោក Putin បានអរគុណដល់ទាហាន ចំពោះអ្វីដែលលោកហៅថា «ការការពារជាតិ» ករណីសង្គ្រាម ជាមួយអ៊ុយក្រែន។ លោក Putin ធ្លាប់បានប្តេជ្ញាថា កងទ័ពរបស់លោក នឹងប្រយុទ្ធ រហូតដល់ទីបញ្ចប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner