មន្ត្រីក្រសួងការបរទេសកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ រត្ន ម៉ានី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី (ACD) តាមប្រព័ន្ធអនឡាញ ។

កិច្ចប្រជុំបានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗរួមមាន៖ (១) របាយការណ៍បូកសរុបសមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តសកម្មភាពនានារបស់លេខាធិការដ្ឋាន ACD នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ (២) ការជ្រើសរើសប្រធានក្រុមការងារសម្រាប់អនុវត្តផែនការ ACD ឆ្នាំ២០២១-២០៣០ (៣) ពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពីគោលការណ៍ណែនាំសម្រាប់ដំណើរការរបស់លេខាធិការដ្ឋាន ACD និង (៤) ពិចារណាលើការបង្កើតក្រុមឥស្សរជនជាន់ខ្ពស់ (EPG) ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner