កម្ពុជា-ថៃ សហការគ្នា ពង្រីកវិសាលភាពនិងយកចិត្តទុកដាក់ពីការថែរក្សាសុខភាព និងសម្រស់ សម្រាប់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ដោយមើលឃើញពីការរីកចម្រើនលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយ បច្ចុប្បន្ននេះ ប្រជាជនខ្មែរយើង គឺពិតជាមានការយកចិត្តទុកដាក់ខ្ពស់លើ បញ្ហាសុខភាព និងសម្រស់ផងនោះ មជ្ឈមណ្ឌលកែសម្ផស្ស Apex Medical Center របស់ព្រះរាជា ណាចក្រថៃ និង គ្លីនិកកែសម្ផស្ស Natural Beauty Lounge ដែលជាគ្លីនិកដ៏ល្បី ល្បាញ ក្នុងស្រុកមួយកន្លែងនៅកម្ពុជា ដែលមានការគាំទ្រនិងពេញនិយមពីតារាប្រុស ស្រីល្បីៗ បានសហការគ្នាពង្រីកវិសាលភាព និងយកចិត្តទុកដាក់ពីការថែរក្សាសុខភាព និងសម្រស់ មកកាន់ប្រជាជនកម្ពុជា ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក Jakkrit Kakrut ដែលជាប្រធាននាយករបស់គ្លីនិក Natural Beauty Lounge បានលើកឡើងថា “យើងបានមើលឃើញពីការរីកចម្រើនលើ សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ហើយបច្ចុប្បន្ននេះប្រជាជនខ្មែរយើង គឺពិតជាមាន ការយកចិត្តទុក ដាក់ខ្ពស់លើបញ្ហាសុខភាព និងសម្រស់របស់ពួកគាត់ ។ ជាមួយគ្នានេះ ពួកយើងបាននឹង កំពុងនាំយកសេវាកម្មកែសម្ភស្សដ៏ទំនើបមានប្រសិទ្ធភាព និងពេញនិយមជូន ដល់បង ប្អូន ទាំងអស់គ្នា ដែលមានចាប់តាំងពីសក់រហូតដល់ជើង មិនថាជាសេវាកម្ម សម្រាប់បុរស ឬស្ត្រីឡើយ ។

លោកសង្ឃឹមថាការចាប់ដៃគូសហការនាពេលនេះ នឹងកាន់តែជួយបំពេញតម្រូវការ និងផ្តល់បច្ចេកវិទ្យាទំនើបនិងចុងក្រោយលើសេវាកម្មនីមួយៗថែមទៀត ដើម្បីកាន់តែឲ្យអតិថិជនយើងមានទំនុកចិត្ត ។

សូមបញ្ជាក់ថា ៖ APEX Medical Center ដែលជាមជ្ឈមណ្ឌលវះកាត់កែសម្ផស្ស ឈាន មុខគេមួយក្នុងប្រទេសថៃ មានហើយនេះគឺជាលើកទីមួយហើយដែលមជ្ឈមណ្ឌល កែ សម្ផ ស្ស APEX Medical Center បានពង្រីកម៉ាកយីហោរបស់ខ្លួនចូលក្នុងទីផ្សារ កម្ពុជា ។

APEX Medical Center មានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងបាងកក នៃព្រះរាជាណាចក្រ ថៃ ជាមជ្ឈមណ្ឌលកែសម្ផស្ស ឈានមុខគេ ក្នុងការផ្តល់សេវាកម្មថែរក្សានិងកែសម្ផស្ស តាំងពីឆ្នាំ ១៩៩៥ មកម៉្លេះ ជាមួយនឹងសាខា ជាង៥០កន្លែងនៅទូទាំងប្រទេសថៃ។ មជ្ឈមណ្ឌលកែសម្ផស្សមួយនេះពិតជាមានមោទនភាពជាខ្លាំងក្នុងការផ្តល់ ជូននូវ សេវាថែទាំ និងកែសម្ផស្សដល់អតិថិជន របស់ខ្លួនឈានដល់កំរិតពិភពលោក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner