ប្រធានគណបក្សឃុំ ថ្លែងអំណរគុណ ប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង

កំពង់ធំ៖ លោក សូត្រ អ៊ុល ប្រធាន គណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង តំណាង ឲ្យ ប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង១៥ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អតីតអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាអតីតប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី ដែលកន្លងមក បានខិតខំគ្រប់បែបយ៉ាងក្នុងការបម្រើប្រជាជន និងដោះស្រាយការលំបាកខ្វះខាតជូនសមាជិកគណបក្សដែលមានជីវភាពលំបាកខ្វះខាត បានទាន់ពេលវេលា ក្នុងនោះ សមាជិកគណបក្សនៅក្នុងឃុំទាំងមូល ដែលទទួលមរណភាពត្រូវបានការជួយឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជួយដោះស្រាយ និងរៀបចំក្នុងពិធីបុណ្យសព បានយ៉ាងសមរម្យ។ ជាមួយនោះ ក្រុមការងារចុះមូលដ្ឋានឃុំ បានខិតខំយកចិត្តទុកដាក់កសាងបានទីស្នាក់ការចំនួន ១ខ្នង ធ្វើពីបេតុងប្រក់សង្ក័សីជាន់ភ្លីសម្រាប់ធ្វើការងារ ដែលមានទំហំ ៨ម៉ែត្រគុណនឹង១២ ម៉ែត្រទុកជាចំណងដៃផងដែរ ។

ការថ្លែងអំណរគុណដូច្នេះក្នុងពេលឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងសហការី អញ្ជើញជួបសំណេះសំណាល និងជម្រាបលា ដើម្បីទៅទទួលភារកិច្ចថ្មី តាមការចាត់តាំង និងផ្ទេរភារកិច្ចបស់គណបក្ស ទៅបំពេញភារកិច្ចជាក្រុមការងារចុះមូលដ្ឋាននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការសុំទោសចំពោះកំហុសឆ្គងទាំងឡាយណា ដែលបានកើតឡើងដោយអចេតនា របស់ក្រុមការងារ ក្នុងការបំពេញភារកិច្ចអស់រយៈពេលជិត២០ឆ្នាំ កន្លងទៅ៕
អត្ថបទនិងរូបភាព: ប៊ុន:រដ្ឋា

ads banner