មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសបិទផ្សាយឯកសារ នៃ ការវិនិច្ឆ័យក្នុងឃុំចំនួនពីរជាប់បឹងទន្លេសាប

សៀមរាប៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តសៀមរាប រួមជាមួយរដ្ឋបាលស្រុក ប្រាសាទ បាគង កាលពីព្រហស្បតិ៍ទី២១ ខែមីនា បានប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងឃុំចំនួនពីរដែលនៅជាប់បឹង ទន្លេសាប គឺឃុំកំពង់ភ្លុក និងឃុំកណ្តែក ស្រុក ប្រាសាទ បាគង ដែលមានក្បាលដីតំបន់៣។ការបិទផ្សាយ ប្រព្រឹត្ត ទៅនៅក្នុងបរិវេណវត្តកំពង់ភ្លុក ឃុំកំពង់ភ្លុក សម្រាប់ រយៈ ពេល១៥ថ្ងៃ។

យោងតាមផែនទីឧបសម្ព័ន្ធផ្ទៃដីតំបន់៣ ដែលបានកែ សម្រួល មកជាតំបន់១ មានចំនួន ១៣៥,៤១ហិកតានិងផ្ទៃដីដែលបាន កាត់ឆ្វៀលពីតំបន់៣ មកតំបន់២ មានចំនួន ១៥៤៧,៤៧ ហិកតាក្បាលដី។

អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានលើក ឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) នេះមានរយៈពេល ១៥ថ្ងៃ។ ក្នុងអំឡុងពេលនេះតម្រូវឱ្យបងប្អូនប្រជា ពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាព ពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុង ការ ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចល នវត្ថុ (បណ្ណកម្មសិទ្ធិ)។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាបបានបញ្ជាក់ថាខេត្ត សៀមរាបជាខេត្តមួយ ក្នុងចំណោមខេត្តអាទិភាពទាំង ២៥ រាជធានី-ខេត្ត ដែលត្រូវបានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកា ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារដោយ មន្ទីររៀបចំដែនដីខេត្ត ដោយមានកិច្ចសហការពីអាជ្ញាធរដែនដី ជាពិសេសតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាបផងដែរ៕


អត្ថបទនិងរូបភាព៖ ស៊ាន សុផាត

ads banner