ជប៉ុនទិញយន្តហោះ Airbus, Boeing ៤២គ្រឿងបន្ថែម
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានសម្រេចបញ្ជាទិញយន្តហោះ ចំនួន ៤២ គ្រឿង ពីក្រុមហ៊ុនធំៗ ចំនួនពីរ គឺ Airbus របស់អឺរ៉ុប និង Boeing របស់អាមេរិក។
ក្រុមហ៊ុន Japan Airlines ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាទិញនេះ គឺជាផ្នែកមួយ នៃការជំរុញកំណើនប្រតិបត្តិការហោះហើរ ក្នុងស្រុក និងអន្តរជាតិ។
Japan Airlines បញ្ជាក់ទៀតថា ខ្លួនបានទិញ Boeing 787-9 ១០គ្រឿង និង Airbus A350-900 ចំនួន ២១គ្រឿង និង A321neo ចំនួន ១១គ្រឿង។
យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុនបានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើព័ត៌មានលម្អិត អំពីហិរញ្ញវត្ថុនៃការបញ្ជាទិញ នៅពេលដែល AFP ទាក់ទងទៅ កាលពីថ្ងៃព្រហស្បតិ៍។
ប៉ុន្តែ សេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ បានបង្ហាញពីបញ្ជីតម្លៃ «កាតាឡុក» នៃយន្តហោះមានតម្លៃសរុបជិត១៣ពាន់លានដុល្លារសម្រាប់យន្តហោះ៤២គ្រឿងនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ