មហាកុដិ និងសមិ្មទ្ធិផលនានា តម្លៃ ៦០ម៉ឺនដុល្លារ នៅក្នុងវត្តសន្លុងក្រោម ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(តាកែវ)៖ មហាកុដិ និងសមិ្មទ្ធិផលនានា នៅក្នុងវត្តសន្លុងក្រោម ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ចំណាយថវិកាសាង់អស់៦០ម៉ឺនដុល្លារ ដែលជាការចូលរួមកម្លាំងសទ្ធាជ្រះថ្លាពីព្រះគ្រូចៅអធិការ គណកម្មាការអាចារ្យ រួមជាមួយសប្បុរសជន ជិតឆ្ងាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ។

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋភិបាលនៅពីមួយអាណត្តិ អាណត្តិដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកបានចាក់គ្រឹះយ៉ារឹងមាំ និងកសាងសន្តិភាពជូនប្រជនយើង ។ រាជរដ្ឋភិបាលនៅក្នុងអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលដោយស្វាហាប់បំផុត នៅក្នុងរយៈពេល ៧ទៅ៨ខែនេះវិធានការភ្លាមៗ ដែលបានដាក់ចេញ ក្នុងនោះរបបសន្តិសុខសង្គមជាដើម ដែលជាគោលនយោបាយធំ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ទាំងអស់គ្នា ។

រាជរដ្ឋាភិបាល ក៏បានខិតខំគ្រប់បែបយ៉ាងណានៅក្នុងការពង្រឹងសេដ្ឋិកច្ច ការអភិវឌ្ឍន៍ប្រទេសបន្តពីអណ្តតិមុនៗ ហើយក្នុងពេលដែលប្រទេសជាតិកំពុងទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ពីមួយអាណត្តិទៅមួយអាណត្តិ ប្រទេសកម្ពុជាយើង កំពុងតែដើរផ្លូវត្រូវហើយ និងមានការអភិវឌ្ឍន៍នាពេលអនាគតជាបន្តបន្ទាប់ទៅទៀត។

នៅក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត បានប្រគេនបច្ច័យសំរាប់កសាងវត្ត ២០លានរៀល ផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner