ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពលោក ង៉ែត សុវុធ្ធា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនី យកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពលោក ង៉ែត សុវុធ្ធា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនី
យកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ដែលបាទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩:៥០ នាទីព្រឹក ដោយជម្ងឺបេះដូង។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកថវិកា ដែលបាន
មកពីការចូលរួមរបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ,ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ដ.ន.ស.ស ខេត្ត រួមនិងការចូលរួមពីគ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកសម្រាប់រៀបចំពិធីបុណ្យសព។ 

ក្នុងនាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង និងក្នុងនាមគ្រួសារសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានចូលរួមជាថវិកា និងការចូលរួមរំលែកទុក្ខដល់គ្រួសារសព និងសូមគោរពជូនពរជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អបរិបូណ៌ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ ៕
គឹមសៀន

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner