អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់អន្តោប្រវេសន៍មានជ័យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្លាយ ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះលើ អគ្គស្នងការរដ្ឋាននគរបាលជាតិ ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែល បានធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោកជំទាវ ។

ក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានជ័យជម្នះនេះស្ថិតក្រោមការដឹកនាំរប ស់លោកគ្រូបង្វឹក សាយ ពិសិដ្ឋ ដែលជាអតីតខ្សែការពារជម្រើសជាតិកម្ពុជា និងក្លិប បាល់ ទាត់ក្រសួងមហាផ្ទៃ ។

លោកធ្លាប់ជាខ្សែការពារដ៏ល្អម្នាក់ក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីឆ្នាំ២០១១ រហូត ដល់ ឆ្នាំ២០១៦ ។ បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ២០២៣ លោកបានអភិវឌ្ឍខ្លួនក្លាយជា គ្រូ ជំនួយ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃដែលកំពុងលេងក្នុងលីគកម្ពុជាទី២។ជាមួយគ្នានេះ ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានកីឡាករវ័យក្មេងច្រើនដែលធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានល្អប្រសើរជាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដែលភាគច្រើនមានកីឡាករវ័យចំណាស់។ សម្រាប់លទ្ធផលបច្ចេកទេសឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេលជាង ១ខែ ជើងឯកគឺបានទៅលើ ក្រុមបាល់ទាត់អន្តោប្រវេសន៍មានជ័យ នៃអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ ចំណាត់ថ្នាក់លេខ២ បានទៅ ក្រុមអគ្គស្នងការរដ្ឋាននគរបាលជាតិ ចំណាត់ ថ្នាក់លេខ៣ បានទៅ ក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខណៈ ក្រុមប្រក្សា កីឡាក្រសួងមហាផ្ទៃ ទទួលបានពានរង្វាន់ Fair Play ។

សូមបញ្ជាក់ថា ពានរង្វាន់មិត្តភាពក្រសួងមហាផ្ទៃ លើកទី១នេះមាន ១៥ក្រុម ចូលរួម ប្រកួត ដោយបានបែងចែកជា៤ពូលគឺពូល A B C មាន៤ក្រុមដូចគ្នា ខណៈពូល D មាន៣ក្រុម។ ការប្រកួតធ្វើនៅទីលានសាកលវិទ្យាល័យ AUPP ប៉ុន្តែពិធីបើក-បិទ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រារព្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិក តាំងពីថ្ងៃទី១ ខែមីនា និងបិទបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner