សិក្ខាសាលាពិភាក្សាអំពីសេចក្តីព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សាដំឡើង គុណវុឌ្ឍិ គ្រូបង្រៀនជាកម្រិតបរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រ ឯកទេសអប់រំកាយ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានអញ្ជើញសមាជិក នៃអនុគណៈកម្មការ ជ្រោមជ្រែងការបញ្ចប់ការសិក្សានៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន១៤រូបចូលរួម សិក្ខា សាលាពិភាក្សាអំពីសេចក្តីពា្រងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សាដំឡើង គុណវុឌ្ឍិ គ្រូបង្រៀនអប់រំកាយទៅជាកម្រិតបរិញ្ញា បត្រ។

លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំ ប្រទេស ជប៉ុន បានគូសបញ្ជាក់ថា សិក្ខាសាលាដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាសនេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយបានអញ្ជើញអនុគណៈកម្មការ ជ្រោមជ្រែងការបញ្ចប់ការសិក្សានៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមកពិភាក្សាអំពី សេចក្តី ព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សាដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយ សម្រាប់គ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងគ្រូបង្រៀនអប់រំកាយ នៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ពីកម្រិតមូលដ្ឋាន ទៅជាកម្រិត បរិញ្ញាបត្រ ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការវិវឌ្ឍរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលគ្រូបង្រៀនអប់រំកាយស្របតាមស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន និងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។

លោក ដួង សុចិត្រ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡានៃវិទ្យា ស្ថាន ជាតិអប់រំកាយ និងកីឡា ជាសិក្ខាកាម បានឲ្យដឹងដែរថា សិក្ខាសាលារយៈពេល១ថ្ងៃ រៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលតម្រូវឲ្យសិក្ខាកាមទាំង១៤នាក់ មានសមាសភាពជាអនុគណៈកម្មកាជ្រោមជ្រែងការបញ្ចប់ការសិក្សានៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជួបពិភាក្សាគ្នាអំពីសេចក្តីព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សា ដំឡើង គុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយ ។ លោកបានបន្តទៀតថា ការជជែកពិភាក្សានេះ យើងបានលើកយកការពង្រៀងនៃកម្មវិធីសិក្សាជាច្រើនចំណុច ដែលជាធាតុចូល ដើម្បី ធ្វើយ៉ាងណាឲ្យគ្រូបង្រៀនទាំងអស់បានដំឡើងគុណវុឌ្ឍិក្លាយជាគ្រូបង្រៀនកម្រិតបរិញ្ញបត្រប្រកបដោយគុណភាព ។

សូមបញ្ជាក់ថា សិក្ខាសាលាពិភាក្សាអំពីសេចក្តី ព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធី សិក្សាដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយនេះ ជាគម្រោងរបស់អង្គការក្រៅ រដ្ឋាភិបាល បេះដូងមាស ស្ថិតនៅក្នុងផ្នែកជ្រោមជ្រែងការបញ្ចប់ការសិក្សា ដែលបានជួយជំរុញឲ្យ គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាកម្រិតមូលដ្ឋានអភិវឌ្ឍសមត្ថភាពក្លាយជា គ្រូ កម្រិត បរិញ្ញាបត្រ ដែលគម្រោងនេះ បានចាប់ផ្តើមពីខែ កុម្ភៈ ឆ្នាំ២០២៣ នឹងបញ្ចប់នៅ ខែមីនា ឆ្នាំ២០២៦ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner