ការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ បូកសរុបការងារត្រីមាសទី១

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ ភូមិភាគទី៤ កាលពីថ្ងៃទី២៧ ខែមីនា បានបើកកិច្ច ប្រជុំបូក សរុប លទ្ធផល ការងារការិយាល័យទី២ ប្រចាំត្រីមាស ទី១  និង ដាក់ចេញនូវទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ ។កិច្ចប្រជុំប្រព្រឹត្ត ទៅ អធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការ កោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរ បស់ នាយ ទាហាននាយទាហានរង និងពលទាហាន នៅក្នុង ការិយាល័យទី២ និងនៅតាមបណ្ដាកងឯកភាពចំណុះនៃ បញ្ជាការ ដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិត ខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងអនុវត្តផែនការដែល ថ្នាក់ លើបានដាក់ ចេញ ដោយ ជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួនជូនដល់ការិយាល័យទី២ ដែលត្រូវអនុវត្តបន្ត នៅក្នុង ត្រីមាសទី២ ឆ្នាំ២០២៤ ផងដែរ៕
ដោយ៖ប៊ុន រដ្ឋា

ads banner