អតិផរណាស្រីលង្កាធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជាលើកដំបូង

កូឡុំបូ៖ ការិយាល័យស្ថិតិស្រីលង្កា បានឱ្យដឹងថ្មីៗនេះថា អតិផរណារបស់ប្រទេសខ្លួនបានធ្លាក់ចុះមកត្រឹម ០.៩ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២៤ តួលេខនេះជាកម្រិតទាបបំផុត ចាប់តាំងពីកើតមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។

ប្រទេសស្រីលង្កាបានជំពាក់បំណុលបរទេសចំនួន ៤៦ពាន់លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីការផ្លាស់ប្តូររូបិយប័ណ្ណបរទេសបានធ្វើឱ្យប្រទេសដីកោះមួយនេះ មិនអាចនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត។

ធនាគារកណ្តាលស្រីលង្កា នៅសប្តាហ៍នេះ បានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនពី ១០ភាគរយ ទៅ ៩.៥ភាគរយ ដែលនេះជាការកាត់បន្ថយលើកដំបូងក្នុងរយៈពេល ៤ខែ នៅក្នុងវិធានការមួយ ដែលខ្លួនបាននិយាយថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យរស់រានឡើងវិញ។

កន្លងមក បានផ្ទុះការតវ៉ាជាច្រើនខែ ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ដែលនាំទៅដល់ការបណ្តេញប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ចេញពីតំណែង នៅពេលក្រុមបាតុករសម្រុកចូលលំនៅដ្ឋានរបស់គាត់។

អ្នកស្នងតំណែងរបស់គាត់ គឺលោក Ranil Wickremesinghe បានដំឡើងពន្ធយ៉ាងខ្លាំង និងកាត់បន្ថយការឧបត្ថម្ភធនថាមពល និងការទទួលបានកញ្ចប់សង្គ្រោះចំនួន ២.៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ទាំងលោក Wickremesinghe និង IMF បាននិយាយថា ប្រជាជាតិអាស៊ីខាងត្បូង “កំពុងងើបឡើងបន្តិចម្តងៗ” ពីវិបត្តិ បន្ទាប់ពីវិធានការណ៍រឹតបន្តឹង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner