រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ កម្ពុជាកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

(ភ្នំពេញ)៖ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀត អមជា មួយ យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមាន ការ គាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និង សិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។

ការថ្លែងឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធាន សមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិ យោគ មកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្តទៀតថា ការវិនិយោគ បៃតង គឺជាការវិនិយោគដែលមានផលចំណេញទាំងសងខាង គឺភាគីអ្នកវិនិយោគជប៉ុន នឹង ទទួលបានប្រាក់ចំណេញក្នុងការវិនិយោគរបស់ខ្លួន ចំណែកកម្ពុជាវិញក៏ទទួលបានផល ចំណេញ ដល់បរិស្ថាន តាមរយៈកែច្នៃសំភារៈប្រើប្រាស់ជំនួសថង់ប្លាស្ទិក ដោយផលិតផល ធម្មជាតិដែលមានស្រាប់ក្នុងតំបន់ ហើយការកែច្នៃធនធានដែលមានស្រាប់ក្នុងតំបន់នេះ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាឱ្យទទួលបានប្រាក់ចំណូលបន្ថែម ក្រៅពី ចូល ព្រៃបាញ់សត្វ និងកាប់ឈើ ។

ជាមួយគ្នានេះ ការវិនិយោគដែលជួយឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ ឯករាជ្យក្នុងការ រស់ នៅ ដោយមិនពឹងផ្អែកតែលើរបរចូលព្រៃ ហើយបែរមកដាំដុះដំណាំហូបផ្លែរួមផ្សំបន្ថែម ការដាំស្តារព្រៃឈើ ថែរក្សាការពារសត្វព្រៃសម្រាប់ទេសចរទស្សនា និងផ្តល់សេវាកម្ម ទេស ចរណ៍តាមរមណីយដ្ឋានសហគមន៍ទេសចរណ៍ គឺជាឥរិយាបថវិជ្ជមាន និងមាននិរន្តភាព ក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ហើយក៏ជាវត្ថុបំណង ដ៏ចម្បង របស់ យុទ្ធ សាស្រ្តចក្រាវិស័យបរិស្ថាន សមស្រប តាម យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋា ភិបាល កម្ពុជា ។

លើសពីនេះ ការជំរុញ និងបង្កភាពងាយស្រួលដល់ការវិនិយោគបៃតង ជាមួយដៃគូវិនិ យោគ ដូចជាប្រទេសជប៉ុន និងប្រទេសនានាដែលជាដៃគូវិនិយោគជាច្រើនទៀត គឺជា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស និងការបើកឱកាសជូនដល់អ្នក វិនិ យោគ ទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក ឆ្លើយតប នឹងការអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អា កាសធាតុ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាង មូលដ្ឋាន គ្រឹះឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner