“ការផ្សព្វផ្សាយយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ត្រូវបានលើកយកមកពិភាក្សា

បាត់ដំបង៖ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្ដីក្រសួង ឧស្សា ហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបើកកិច្ចពិភាក្សា ការ ផ្សព្វផ្សាយនូវយុទ្ធសាស្រ្ដជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងគោល បំណងដើម្បីជំរុញអ្នកកំពុងប្រកប មុខរបរផ្នែកក្រៅប្រព័ន្ធឱ្យមកចូលក្នុងប្រព័ន្ធ។

ក្នុងកិច្ចពិភាក្សាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ឯកឧត្តម សុខ លូ  បានលើកឡើងថា គិតត្រឹមឆ្នាំ២០២៣ ខេត្តបាត់ដំបងមានរោងចក្រធុនធំចំនួន ១៨ មូលដ្ឋាន។ក្នុងនោះផ្អាកដំណើការមួយរោងចក្រនិងមិនទាន់ដំណើរការចំនួនបួនរោងចក្រដោយ មានទុនវិនិយោគជាង ៣៦០ លានដុល្លារ និងផ្តល់ការងារដល់បុគ្គលិក-កម្មករ ចំនួន១ ៤១៣នាក់។ចំណែកសហគ្រាសធុនតូច មធ្យម និង សិប្បកម្ម មានចំនួន៩៤០មូលដ្ឋាន ។ក្នុងនោះឈប់ដំណើរការ ទាំង ស្រុងចំនួន ២៥៥មូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានទទួលស្គាល់បច្ចុប្បន្នសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអាជីវកម្ម មុខរបរ ការងារហើយក៏ជាប្រភព ចំណូលដ៏ចម្បងរបស់ប្រជាជន។

ឯកឧត្តម ហែម វណ្ឌឌី បានប្រាប់កិច្ចពិភាក្សាថា រាជរដ្ឋា ភិបាលកម្ពុជាបានដាក់ចេញនូវវិធានការកែទម្រង់ដ៏មុតស្រួចជាបន្តបន្ទាប់ដែលបានគាំទ្រដោយផ្ទាល់និងដោយប្រយោល ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការរៀបចំការចុះបញ្ជី អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន,ការលើកទឹកចិត្ត ផ្នែក ពន្ធដារ,ការពង្រីកវិសាលភាពនៃកម្មវិធីជំនួយសង្គមនិងការផ្តល់ការបណ្តុះបណ្តាលជំនាញ និងដើម្បីបំពេញបន្ថែមឱ្យបាន ពេញ លេញគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡា។រាជរដ្ឋា ភិបាល សម្រេចរៀបចំនិងដាក់ឱ្យ អនុវត្ត នូវ«យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យកាន់ តែរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជននិងអាចរួមចំណែកជាអតិបរិមាក្នុងការឈានទៅ សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិផ្សេងៗ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាយុទ្ធសាស្រ្តជាតិ នេះមានគោលបំណង លើកកម្ពស់ការគាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋ
កិច្ច ក្នុង ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ ប្រមាណ បាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅក្នុងប្រទេសកម្ពុជា៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner