សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រា កំណើន ៥,៦% ក្នុងឆ្នាំ២០២៣

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ។ នេះជាការគូស បញ្ចាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រ កម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល ធុរកិច្ចអា ស៊ាន -កម្ពុជា ឆ្នាំ២០២៤ ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់ សម្គាល់ ពោលគឺបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប តាមរយៈការធ្វើសមាហរណកម្ម ទៅក្នុង សេដ្ឋកិច្ចសកល ពីព្រោះនៅមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវ អត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា បើទោះបី មានការបន្ទច់បង្អាក់ នាពេលថ្មីៗ នេះ ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ ២០២៤ ហើយនឹង អាចត្រឡប់ទៅរកអត្រាកំណើន ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញ អំពី អនាគតសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner