មនុស្ស ៥០នាក់ នៅមានជីវិត បន្ទាប់ពីជាប់ក្នុងគំនរអគារ នៅតៃវ៉ាន់

តៃប៉ិ៖ មនុស្សច្រើនជាង ៥០នាក់ត្រូវបានក្រុមសង្គ្រោះទាញចេញពីគំនរបាក់បែកអគារ ទាំងនៅរស់រានមានជីវិត ក្រោយកើតហេតុរញ្ជួយដីដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងពេល២៥ឆ្នាំ នៅលើកោះតៃវ៉ាន់។

គួររម្លឹកថា ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ។ អគារដែលបាក់បែក បានប្រមូលផ្តុំដោយគំនរបេតុង ដែក ឥដ្ឋ និងខ្សែភ្លើង ស្មុគស្មាញ ពិបាកក្នុងការស្វែងរកអ្នកបាត់ខ្លួន។

អ្នករស់នៅអគារបាក់រលំ បានចាត់ទុកថា ការបាក់អគារ ដូចការបាក់ដួលរលំភ្នំ ដ៏គួរឲ្យខ្លាច។

មានការរញ្ជួយដីជាង ១០០ ដង នៅលើកោះដែលមានប្រជាជនរស់នៅប្រហែល ២៣លាននាក់មួយនេះ។ គិតត្រឹមយប់ថ្ងៃទី៣ ខែមេសា ចំនួនមនុស្សស្លាប់បានកើនដល់ ៩នាក់ ហើយមនុស្ស ជាង១០០០នាក់ទៀតរងរបួស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner