ប្រជាជនប៉ាគីស្ថាន ២៥០លាននាក់ ខ្វះទឹកប្រើ
និយតករទឹកជាតិប៉ាគីស្ថានបានឲ្យដឹងថា ប្រជាជនប៉ាគីស្ថានជាង ២៥០លាននាក់ នៅទូទាំងប្រទេស កំពុងប្រឈមមុខនឹងការខ្វះខាតទឹកប្រើនៅដើមរដូវសាបព្រោះនេះ។ គិតជាមធ្យម ប្រទេសនេះអាចផ្គត់ផ្គង់ទឹកប្រើប្រាស់ត្រឹមតែ៧០ភាគរយប៉ុណ្ណោះនៃតម្រូវសរុបសរុប។
អាជ្ញាធរប្រព័ន្ធទន្លេ Indus បានប្រាប់ AFP កាលពីថ្ងៃពុធថា ការធ្លាក់ព្រិលនារដូវរងា ក្នុងកម្រិតទាបជាងធម្មតា នៅតំបន់ទឹកកកភាគខាងជើង នៃប្រទេសប៉ាគីស្ថាន បានប៉ះពាល់ដល់តំបន់ស្តុកទឹកនៃទន្លេ Indus និង Jhelum ដែលត្រូវបានប្រើសម្រាប់ប្រព័ន្ធធារាសាស្រ្ត។
ដំណាំខារីហ្វ ឬ ដំណាំមូសុង រួមមានទាំង ស្រូវ ពោត អំពៅ និងកប្បាស សុទ្ធតែត្រូវសាបព្រោះ ក្នុងខែមេសានេះ ហើយត្រូវការអាកាសធាតុសើម និងក្តៅ ជាមួយនឹងបរិមាណទឹកភ្លៀងខ្ពស់។
កសិកម្មគឺជាវិស័យធំបំផុត ទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ដែលរួមចំណែកប្រហែល២៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ខ្លួន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត