ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ ការងារដែលត្រូវធ្វើបន្ត គឺពិនិត្យអង្គភាពទាំងអស់ ក្នុងការជួយ ដោះ ស្រាយបញ្ហាប្រឈមនានា និងចែករំលែកបទពិសោធល្អៗ ដើម្បីសម្រេចគោលដៅ ប្រែក្លាយខេត្តបន្ទាយមានជ័យ ជាខេត្តដែលផ្តល់សេវាសាធារណៈល្អដាច់គេក្នុងប្រទេស។ ដូច្នេះសន្តិសុខ សុវត្ថិភាព និងការពារព្រំដែនក៏ជាការរួមចំណែកមួយសំខាន់ ដើម្បីឈាន ទៅសម្រេចគោលដៅនេះផងដែរ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ខណៈជួបសំណេះសំណាល និង សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ចំនួន១៩អង្គភាព ក្នុងឱកាសអបអរ សាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ នាសាលាខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ឌិត ទីណា បានផ្តាំផ្ញើនូវការនឹករឭកពីក្រុមការងារទាំងអស់ ចំពោះបងប្អូន ដែលជាកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលជាការបន្ត ប្រពៃណី សម្រាប់ផ្សារភ្ជាប់រវាងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ដែលបង្ហាញ ពីសាមគ្គីភាពរឹងមាំជាមួយគ្នា ដើម្បីសង្គមជាតិ ៕
ប្រភព ៖ ក្រសួងកសិកម្ម