ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះការរួមគ្នាឱ្យពានអន្តរក្រសួង រៀបចំព្រឹត្តិការណ៍ បាល់ទាត់ ដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈ កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន រួមទាំងក្រសួង ស្ថាប័ន និងដៃគូសហការ ក្រុមហ៊ុនគាំទ្រ និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែក យ៉ាង សំខាន់ ឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន និងជោគជ័យ។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះបានរៀបចំឡើងក្នុង គោលបំណងបំផុសស្មារតី និងលើកទឹកចិត្តដល់មន្រ្តីរាជការឱ្យស្រឡាញ់ និងចូល ចិត្តលេងកីឡា ដើម្បីទទួលបានសុខភាពផ្លូវកាយ ផ្លូវចិត្តស្របតាមពាក្យស្លោក កីឡាសាងមនុស្ស មនុស្សសាងសង្គម ដែលជាប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនេះ គឺក្រុមក្រសួងអប់រំ យុវជន និងកីឡាបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ២ – ១ នៅក្នុងម៉ោងបន្ថែម១០នាទី២ដង ក្រោយពីរក្សាលទ្ធផលស្មើគ្នា ១-១ ក្នុងការប្រកួតពេញម៉ោង ៧០នាទី។ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា ជាម្ចាស់ជើងឯក ខណៈជើងឯករង ក្រសួងសុខាភិបាល។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមយុវជនក្រសួងការពារជាតិ ខណៈក្រុម Fair Play បានទៅលើក្រសួងមុខងារសាធារណៈ។

ពិធីបិទការប្រកួតនេះក៏ទទួលបានការអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ ៕

អត្ថបទ-ចាន់ វិចិត្រ
រូបភាព-ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner