ផ្សែងអ័ព្ទដ៏គ្រោះថ្នាក់ វាយប្រហារ ៣៧ខេត្ត-ក្រុង របស់ថៃ

បាងកក៖ នៅថ្ងៃចន្ទនេះ ផ្សែងអ័ព្ទយ៉ាងក្រាស់ ដ៏គ្រោះថ្នាក់ បានគ្របដណ្តប់ខេត្ត ចំនួន ៣៧ ក្នុងចំណោមខេត្តសរុប ចំនួន៧៧ នៅប្រទេសថៃ។

ផ្សែងអ័ព្ទភាគច្រើន មាននៅភាគខាងជើង ហើយប្រជាជន នៅខេត្តឈៀងរ៉ៃ ទទួលរងនូវកម្រិតដ៏អាក្រក់បំផុត នៃភាគល្អិតឆ្មារ PM2.5 ដោយគេដឹងថា PM2.5 មានវិជ្ជមាត្រប៉ុនសរសៃ សក់ និងដែលត្រូវបានអង្គការសហប្រជាជាតិ ចាត់ចំណាត់ថ្នាក់ជាសារធាតុបង្កឲ្យមានជំងឺមហារីក។ ភាគល្អិតឆ្មារនេះជ្រៀតចូលទៅក្នុងសួត ទៅក្នុងឈាម ហើយអាចបង្កឲ្យមានជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសរសេរ នៅលើបណ្តាញសង្គម ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទ និងជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។

អភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthaworn បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរពេទ្យ បានត្រៀមបន្ទប់ខ្យល់ស្អាតរួចរាល់ សម្រាប់អ្នកស្រុក ព្រមទាំង ម៉ាស់ ផ្តល់ជូនប្រជាលពលរដ្ឋ៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner