ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសាកសួរសុខទុក្ខ និងសម្ពោធ សមិទ្ធផល នៅកងពលតូចថ្មើរជើងលេខ៥៣

បាត់ដំបង៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកបាន អញ្ជើញ សាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ពនិវត្តន៍ជន ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣នៃយោធភូមិភាគទី៥ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។

វត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ ឯកឧត្តម ក៏បានដឹកនាំអង្គភាពសម្ព័ន្ធ មេត្រីភាពនៃ អគ្គ នាយក ដ្ឋានរតនាគាជាតិ និងធនាគាវឌ្ឍនៈ ទៅជាមួយផងដែរ ព្រមទាំងនាំយកនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ មួយ ចំនួនទៅជូន ដល់ កងពលតូចថ្មើរជើង លេខ ៥៣ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនេះឯកឧត្តមបានរំលឹកអំពីការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយស្ថាប័នរដ្ឋ ឯកជនវ ពិតជាបាន បង្ហាញ ពីសិល្បៈនៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ។ជាពិសេសអង្គភាពស្ថាប័នស៊ីវិលនិងក្រុមហ៊ុនឯកជន ដែល នៅសមរភូមិក្រោយ ដើម្បីផ្តល់នូវការគាំទ្រលើកទឹកចិត្ត ទាំង សម្ភារៈ និងកម្លាំងកាយចិត្តដល់កងទ័ពជួរមុខ ដែលបាន លះបង់ អាយុជីវិត ដើម្បីបុព្វ ហេតុការពារបូរណភាពទឹកដី ។

ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជន ស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជនទាំងអស់ ដែលតែងតែចូល រួម គាំទ្រ ទាំងស្មារតី និងសម្ភារៈដល់កងទ័ពជួរមុខ។ឯកឧត្តមបញ្ជាក់ បន្ថែមថា យើងនឹងបន្តចាប់ដៃគ្នា ។ប្រកៀកស្មាគ្នា ក្នុងការថែ រក្សាការ ពារនូវ សុខ សន្តិភាព ស្ថិរភាពសង្គម បូរណភាពទឹកដី និងចូលរួមអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនោះដែរឧត្តមសេនីយ៍ត្រី កែវ សេងលន  មេបញ្ជាការកង ពលតូចថ្មើរជើងលេខ៥៣ បានសម្តែងនូវមនោសញ្ចេត នា រំភើប រីករាយឥតឧបមាចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ,ឯកឧត្តម ហ៊ុន ម៉ានិត ដែលតែងតែ យកចិត្ត ទុក ដាក់គិតគូរដល់សុខទុក្ខ អង្គភាពកងទ័ពនៅជួរមុខ ។ពិសេសជាងនេះ អង្គភាពសម្ព័ន្ធមេត្រីភាពដែលជានិច្ចកាល តែង តែ យក ចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីការលំបាក របស់ អង្គភាពទ័ព ដោយចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ យ៉ាងច្រើនដល់អង្គភាព ទាំងស្មារតី សម្ភារៈ ថវិកា សម្រាប់កសាងអង្គភាព៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner