CEO របស់ Boeing បានសំណង៣០លានដុល្លារពីការលាឈប់

លោក David Calhoun ដែលគ្រោងនឹងលាលែងពីតំណែង ជានាយកប្រតិបត្តិ ឬ CEO របស់ក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាមេរិក គឺក្រុមហ៊ុន Boeing នៅចុងឆ្នាំ ២០២៤នេះ នឹងទទួលបានសំណង ៣០លានដុល្លារ ពីការលាឈប់នេះ។ ក្នុងនោះ មានសំណងប្រាក់បៀវត្សរ៍គោល ចំនួន ១លានសែនលានដុល្លារ។

ប៉ុន្តែ លោក David Calhoun ខកខានមិនទទួលបានប្រាក់បន្ថែម ឬ Bonus ចំនួន ២លាន៨សែនដុល្លារ ដោយសារតែឧបទ្ទវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ក្នុងខែមករា។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃចុងសប្តាហ៍។

ការលាឈប់របស់ CEO នេះធ្វើឡើងខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំង ការធ្លាក់យន្តហោះ នៅឆ្នាំ២០១៨ និង២០១៩ ដែលបានសម្លាប់មនុស្សសរុបទាំងពីរលើក អស់ជាង៣៥០នាក់។ ក្នុងខែមីនា ថ្មីៗនេះ មានអ្នកដំណើររាប់សិននាក់រងរបួសដោយសារកៅអ្ហីយន្តហោះមានបញ្ហាហើយយន្តហោះបានចុះចតភ្លាមៗ ហើយយន្តហោះផ្សេងទៀតបានជ្រុះកង់ បណ្តាលឲ្យខូចខាតរថយន្តជាច្រើនគ្រឿង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner