អភិបាលស្រុកស្ទោង ជួបសំណេះសំណាលជូនពរឆ្នាំថ្មី ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

កំពង់ធំៈលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង កាលពីរសៀលថ្ងៃទី១០ ខែមេសា បានអញ្ជើញជួបសំណេះសំណាលនិងជូនពរឲ្យឆ្នាំថ្មី ដល់បងប្អូន សមាជិក សមាជិកា សមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២៤ ខាងមុខ។

លោក សាយ គឹមឡម តែងតែគិតគូរដល់សុខទុក្ខ ជីវភាព សមាជិកសមាគមគ្រប់ៗគ្នា ចាប់តាំងពីលោកបានបង្កើតឡើងតាំងពីជាងពីរឆ្នាំកន្លងមក ។ទន្ទឹមនឹងនេះលោកប្រធានកិត្តិយសសមាគមតែងតែអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកា ដល់សមាជិក សមាជិកា ដែលបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក៏ដូចជាសួរសុខទុក្ខដល់គេហដ្ឋានផងដែរ។

ក្នុងឳកាសនេះដែរបលោក សាយ គឹមឡម ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាសមាគមទាំងអស់ចំនួន២១២ ។ក្នុងនេះមាន កម្មករសំណង់ចំនួន៩០នាក់  ម៉ូតូឌុប និង ផាសអាប់ ៨២នាក់ នារីខារ៉ាអូខេ៤០នាក់ ថវិកា ស្រាបៀរ និងភេសជ្ជៈមួយចំនួនសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្នុងនោះ ក៏មានថវិកា ៣លានរៀល ដែលឧបត្ថម្ភដោយលោកឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជាផងដែរ៕
ដោយ: ប៊ុន រដ្ឋា

ads banner