ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល កំពុងដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការការរៀបចំការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

ប្រភពក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ មានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន ៣៣៣១៤នាក់ ហើយត្រូវជ្រើសរើសយកតែ ៤៤១ កន្លែងតែប៉ុណ្ណោះ។
កិច្ចប្រជុំនារសៀលនេះ នឹងមានការពិភាក្សាលើការងារបច្ចេកទេសជាច្រើនរួមមានការកំណត់កាលបរិច្ឆេទ និងមណ្ឌលប្រឡង និងព័ត៌មាននានា សំដៅដល់ការធានាការប្រព្រឹត្តិទៅការប្រឡងដោយរលូន មានរបៀបរៀបរយ និងអនុលោមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងអាណត្តិទី៧ ត្រូវបានរៀបចំឡើងចំនួន៥លើករួចមកហើយ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៕
ដោយៈង៉ាន់ ទិត្យ
ប្រភពៈក្រសួងមុខងារសារធារណៈ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner