មនុស្សប្រមាណ១,៣លាននាក់បានចូលរួមសប្បាយរីករាយក្នុងឱកាសសង្ក្រាន្តវត្តភ្នំបួនថ្ងៃ

ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបួន ថ្ងៃរាជធានីភ្នំពេញមានភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ប្រមាណ ១,៣ លាន នាក់បានមកទស្សនា និងលេងកម្សាន្តនៅ សង្ក្រាន្ត វត្តភ្នំ គិតចាប់ពីថ្ងៃ ទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ ពុធទី១៧ ខែមេសានេះបានឱ្យដឹងថា ក្នុងឱកាស ចូល ឆ្នាំថ្មីប្រពៃណី ជាតិខ្មែរឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស ២០២៤ រយៈពេល៤ថ្ងៃនេះ មានភ្ញៀវទេសចរនិង ប្រជាពល រដ្ឋ មកទស្សនា និងលេង កម្សាន្តនៅ សង្ក្រាន្តវត្តភ្នំ ប្រមាណ១,៣ លាន នាក់។ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមជាង ២៣ម៉ឺននាក់, ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ,ថ្ងៃទី៣ ប្រមាណ៣០ម៉ឺននាក់និង ថ្ងៃទី ១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់៥២ម៉ឺននាក់។

អ្នកនាំពាក្យដដែលបញ្ជាក់ថា សរុបទាំងបួនថ្ងៃនៃពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មក ទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១,៣លាន នាក់។

អ្វីដែលជាការគួរឱ្យកត់សម្គាល់ក្នុងអំលុងនៃថ្ងៃបុណ្យចូលឆ្នាំការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ បានប្រព្រឹត្ត ទៅដោយរលូន ។នេះដោយសារកម្លាំងមានសមត្ថកិច្ចបាន ល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បី បង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕


ដោយ៖ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner