ថៃ៖ សង្ក្រាន្ត៦ថ្ងៃ ស្លាប់២៤០នាក់ លើដងផ្លូវ
បាងកក៖ មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ថៃបានប្រកាស កាលពីថ្ងៃពុធថា ព្រឹត្តិការណ៍សង្ក្រាន្ត ៦ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ ខែមេសា ត្រូវបានបានកត់ត្រាពីចំនួនមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ ចំនួន២៤៣នាក់។
ប្រភពបាបន្តថា ក្រៅពីនេះ មានមនុស្សរងរបួស ១៨៣៧នាក់ផ្សេងទៀត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ដែលបានកើតឡើងចំនួន ១៨១១លើក។
មជ្ឈមណ្ឌលបាននិយាយទៀតថា ក្នុងចំណោមគ្រោះថ្នាក់សរុប ម៉ូតូជាប់ពាក់ព័ន្ធដល់ទៅ ជិត៨៥ភាគរយ នេះបើតាមកាសែត The Nation។ រីឯ កាសែត បាងកកប៉ុស្តិ៍ បានចុះផ្សាយថា ការបើកបរក្នុងល្បឿនលឿន គឺជាកត្តានាំឲ្យគ្រោះថ្នាក់ខ្លាំងបំផុត បន្ទាប់មក គឺបើកបរ ក្នុងពេលស្រវឹង។
ថ្ងៃទី១៧ ខែមេសា គឺជាថ្ងៃដែលប្រជាជនថៃភាគច្រើន ត្រលប់មកពីបណ្តាខេត្ត ចូលក្រុង បំពេញការងារ និងការសិក្សា ជាធម្មតា បន្ទាប់ពីបញ្ចប់សង្ក្រាន្ត ប៉ុន្តែ ក៏ជាថ្ងៃ ដែលអាជ្ញាធរតាមដានជាប់ប្រចាំផងដែរ។ ថៃចាត់ទុកថា ជា «ថ្ងៃគ្រោះថ្នាក់ទាំង៧» នេះបើតាម The Nation៕
ប្រភពពី The Nation និង បាងកកប៉ុស្តិ៍, ប្រែសម្រួល៖ សារ៉ាត