បណ្តាញសង្គម X ប្លុក Posting នៅឥណ្ឌា

ញូវដេល្លី៖ បណ្តាញសង្គម X បានរារាំង ឬ Block ការបង្ហោះ ឬ Posting លើគណនីមួយចំនួន នៅប្រទេសឥណ្ឌា មុនការបោះឆ្នោតសកលនៅប្រទេសឥណ្ឌា ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ រហូតដល់ថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៤នេះ។

ការ block នេះធ្វើឡើងតាមបទបញ្ជារបស់អាជ្ញាធរឥណ្ឌាដែលតម្រូវឲ្យក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិកមួយនេះ រារាំងការបង្ហោះ រយៈពេល៦សប្តាហ៍ដោយចាប់ផ្តើម នៅថ្ងៃសុក្រនេះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌាអះអាងថា Posting របស់អ្នកនយោបាយ, បក្ខភាពឈរឈ្មោះ ឬគណបក្ស អាចរំលោភលើក្រមសីលធម៌។ X និយាយថា ខ្លួន ធ្វើទាំងទើសទាល់។

ប្រទេសឥណ្ឌា គ្រោងនឹងបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលដ៏ធំបំផុតមិនធ្លាប់មានរបស់ពិភពលោក ដែលមានមនុស្សជិតមួយពាន់លាននាក់មានសិទ្ធិទៅបោះឆ្នោតក្នុងរយៈពេលប្រាំមួយសប្តាហ៍។

នាយករដ្ឋមន្ត្រី Narendra Modi កំពុងឈរឈ្មោះសម្រាប់អាណត្តិទី 3 តទល់នឹងសម្ព័ន្ធមិត្តនៃគណបក្សប្រឆាំងដែលកំពុងព្យាយាមទម្លាក់លោកចេញពីតំណែង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner