ពលរដ្ឋឥណ្ឌាជាង៩០០លាននាក់ ផ្តើមបោះឆ្នោត

នៅថ្ងៃសុក្រ ម្សិលមិញ ប្រទេសឥណ្ឌាបានចាប់ផ្តើមបោះឆ្នោតសកល រយៈពេលប្រាំមួយសប្តាហ៍ ពោលគឺរហូតដល់ រហូតថ្ងៃទី១ខែមិថុនា ដោយអង្គបោះឆ្នោត មានសរុបចំនួន៩៦៨លាននាក់។
 
លោកនាយករដ្ឋមន្ត្រី Narendra Modi តំណាងគណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច បានឈរឈ្មោះម្តងទៀត បន្ទាប់ពីជ័យជម្នះភ្លូកទឹកភ្លូកដីចំនួនពីរដង ក្នុងឆ្នាំ២០១៤ និងឆ្នាំ ២០១៩។
 
ដើម្បីទាក់ទាញប្រជាប្រិយភាពអ្នកអង្គបោះឆ្នោត ដោយសម្បូរដោយក្រុមសាសនា ហិណ្ឌូ លោក Narendra Modi ទើបបានសម្ពោធដាក់ឲ្យ ដំណើរការប្រាសាទដ៏ធំ មានឈ្មោះថា Ram បំពេញតម្រូវការដ៏យូរអង្វែងរបស់សកម្មជនហិណ្ឌូ។
 
នាយករដ្ឋមន្ត្រី Narendra Modi កំពុងឈរឈ្មោះសម្រាប់អាណត្តិទី ៣ រូបនេះ ត្រូវតទល់នឹងសម្ព័ន្ធមិត្តនៃគណបក្សប្រឆាំងដែលកំពុងព្យាយាមទម្លាក់លោកចេញពីតំណែង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner