សាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា ទទួលមរណភាព ក្នុងជន្មាយុ ៦៧ឆ្នាំ

ភ្នំពេញ៖លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បាន ទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥: ៤០ ព្រឹកថ្ងៃសៅរ៍ទី ២០ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យ កាល់ម៉ែត ដោយរោគាពាធ។

តាមររយៈនៃសេចក្តីជូនដំណឹងដែលបង្ហាញលើបណ្ដាញសង្គមបានបញ្ជាក់ថា សពរបស់លោកនឹងតម្កល់ទុកធ្វើ បុណ្យតាម ប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់ សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មួយរយៈចុងក្រោយ បន្ទាប់ពីអវត្តមានសកម្មភាពរបស់លោក នៅលើបណ្ដាញផ្សព្វផ្សាយ គេក៏សង្កេត ឃើញការចែករំលែក អំពីរូបភាពនៃការធ្លាក់ខ្លួនឈឺរបស់លោកនៅ លើ គ្រែពេទ្យ ជាមួយនឹងជំនួយដោយបំពង់ដកដង្ហើមនៅជាប់លើច្រមុះរបស់លោក។

លោក សំបូរ មាណ្ណារ៉ា ត្រូវបានគេស្គាល់ថា អ្នកប្រវត្តិសាស្រ្ត ខ្មែរដ៏ល្បីឈ្មោះមួយរូប ។លោកអតីតសាស្ត្រាចារ្យ ប្រវត្តិ សាស្ត្រ នៃ សកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញ បច្ចុប្បន្នសាស្រ្ដាចារ្យ ប្រវត្តិសាស្រ្ដ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា។

យោងតាមប្រវត្តិខ្លះៗបង្ហាញថា លោក សំបូរ មាណ្ណារ៉ា បាន ក្លាយជាគ្រូបង្រៀននៅដើមឆ្នាំ១៩៨០ ដែលជ្រើសយកភាសា អង់គ្លេស មកបង្រៀន។ក្រោយចាប់ផ្ដើមការងារជាគ្រូបង្រៀន ភាសាអង់គ្លេសបានប៉ុន្មានឆ្នាំលោកក៏បានក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ដ្រ វិញ ម្ដង។

លោកសាស្រ្តាចារ្យ បានបញ្ចប់ការសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុង New Haven ព្រម ទាំងសិក្សា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Event Study Program ដែលជាកម្មវិធីសិក្សាមុនដំបូង បំផុតដែលសិក្សាអំពី មុខវិជ្ជាប្រវត្តិសាស្រ្ដនិងការស្រាវជ្រាវ។

គួររំលឹកថា កាលនៅមានជីវិតនៅឡើយលោកតែងផ្តល់បទ សម្ភាសជារឿយៗដល់AMS ។ក្នុងបទសម្ភាស មួយទាក់ ទង នឹងថ្ងៃ៧មករា លោកសំបូរ មាណា្ណរ៉ា មានប្រសាសន៍ថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃមួយសំខាន់ណាស់សម្រាប់ មនុស្សខ្មែរ សម័យទំនើប បើ និយាយពីប្រវត្តិសាស្ត្រសម័យទំនើប ៧ មករា សំខាន់ ព្រោះអ្នកទាំងឡាយនឹងដូចចិត្តគិតពីថ្ងៃ ៧មករាដូច គ្នា។ អ្វីជាសមិទ្ធផល ៧មករា បានធ្វើឱ្យដំបូងគេបំផុតមនុស្ស បាន ចាប់ផ្តើមមានតម្លៃជីវិតឡើងវិញប្រាសចាកអំពីការគាប សង្កត់ ធ្វើ ទុក្ខបុកម្នេញ បាត់សិទ្ធិសេរីភាព និងមិនមានជីវិតរស់ នៅដោយស្ថេរភាព។ ក្រោយ ៧មករា មនុស្សខ្មែរចាប់ផ្តើមមាន តម្លៃជីវិតឡើងវិញ ទោះបីស្ថិតក្នុងភាពក្រីក្រ ប៉ុន្តែយើងមាន សេរីភាពក្នុងការបន្តអាជីពជីវិតដោយលក្ខណៈក្នុងគុណធម៌។

លោកសាស្ត្រាចារ្យបានបន្តថា ៧ មករា បើយើងនិយាយ នៅ សមិទ្ធផលដទៃទៀត គឺបើយើងពិចារណាអំពីការជួបជុំមិត្តភ័ក្តិ បងប្អូន ឬក៏យើងជួបជុំនៃបណ្តាញាតិទាំងឡាយគឺ៧មករា ជាផ្នែកសំខាន់មួយដែលបង្កឲ្យស្នាមញញឹមនៃសេចក្តីសង្ឃឹមជាមួយគ្នាទៅវិញទៅមក។ ទោះបីយើងបាត់នៅមនុស្សជា ច្រើននៃក្រុមគ្រួសារ ក៏ប៉ុន្តែយើងនៅមានតម្លៃដោយសារ ៧មករា គឺយើងបានជួបជុំគ្នា។

ចំណុចមួយទៀតសមិទ្ធផលដែលយើងត្រូវនិយាយ គឺការ កសាងជាតិ ការប្រឹងប្រែងរបស់ ៧មករា គឺការបង្ហាញប្រាប់អំពី តួនាទីជាមុខមាត់ តួនាទីជាតម្លៃរបស់រដ្ឋាភិបាលនាសម័យ នោះ។ យើងដឹងទេថា មកទល់ពេលបច្ចុប្បន្ននេះ យើងមិនអាច បំភ្លេចបាន ៧ មករា ពីព្រោះដោយសារគ្រឹះដើមនៃ ប្រវត្តិសាស្ត្រ របស់ ៧មករា ផ្តល់យើងបានឃើញនូវអ្វីដែល ជាពន្លឺ សម្រាប់ ដំណើរវិវត្តមកទល់ថ្ងៃនេះ។ ទោះបីជាយើង និយាយអំពី តម្លៃសេដ្ឋកិច្ច នយោបាយ វប្បធម៌ ក៏ដោយចុះ តែបើគ្មាន ៧មករា ប្រហែលជាគ្មានអ្វីៗទាំងអស់នៅថ្ងៃ នេះទេ៕


ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner