ពេលនេះពលរដ្ឋមិនពិបាកទៅដល់ពេទ្យនៅភ្នំពេញ ព្រោះមាន មន្ទីរពេទ្យ ដែល មានសមត្ថភាពខ្ពស់ នៅខេត្ត ចំនួនពីរ
សៀមរាប៖បច្ចុប្បន្នពលរដ្ឋមិនពិបាកទៅដល់ពេទ្យនៅភ្នំពេញ ព្រោះយើងនឹងមានមន្ទីរពេទ្យថ្នាក់តំបន់ដែលមានសមត្ថភាពខ្ពស់ ដូចជា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដោយនឹងត្រូវពង្រីកឱ្យកាន់តែមាន សមត្ថភាព ខ្ពស់ មួយកម្រិតទៀត ដើម្បីចូលរួមចំណែកជាមន្ទីរពេទ្យគាំទ្រ ដូចមន្ទីរពេទ្យជាតិ ។នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសសម្ពោធ អគារ មជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ បំពាក់ឧបករណ៍ដ៏ទំនើបនៃ មន្ទីរពេទ្យបង្អែក ខេត្តសៀមរាបនៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងឱកាសដដែលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បាន ណែនាំដល់ក្រសួងសុខាភិបាលឱ្យបន្តខិតខំពង្រឹងសមត្ថភាពពេទ្យ ឱ្យ កាន់ តែខ្លាំង ខណៈដែលរាជរដ្ឋាភិបាលកំពុងធ្វើទំនើប កម្ម និងបច្ចេកវិទ្យាកាន់តែទំនើបលើវិស័យសុខាភិបាល។សម្តេចធិបតី បានបន្តថា ដើម្បីពង្រឹងសុខភាពពលរដ្ឋ ត្រូវ ពង្រឹងសមត្ថភាពពេទ្យ ធ្វើទំនើបកម្ម ដោយបំពាក់ឧបករណ៍ ទំនើបនៅមន្ទីរពេទ្យ បង្កើនគ្រូពេទ្យ ជំនាញ ដូចជាគ្រូពេទ្យ ជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាល ខួរក្បាលជាដើម។
សម្តេចបញ្ជាក់ថា ទន្ទឹមនឹងការពង្រឹងសុខភាពពលរដ្ឋ ពង្រឹង សមត្ថភាពពេទ្យ យើងត្រូវការពង្រីកវិសាលភាពត្រូវរុញ សេវាសុខា ភិបាលឱ្យ កៀកប្រជាពលរដ្ឋ ។ ប្រសិនជាប្រជា ពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិ នឹងមានកម្លាំងរឹងមាំ រាជរដ្ឋាភិបាល នឹងខិតខំធ្វើឲ្យសមត្ថភាពពេទ្យទូទាំងប្រទេស មាន សមត្ថភាពដូចៗគ្នា ដើម្បីកុំឱ្យពលរដ្ឋពិបាកធ្វើដំណើរទៅ រកពេទ្យនៅភ្នំពេញ។
សូមជម្រាបថា អគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ បំពាក់ ឧបករណ៍ដ៏ទំនើបនៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបមានតម លៃ
តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ៕
ដោយ៖វណ្ណលុក