កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយកែលម្អជីវភាពគ្រួសារកម្ពុជាកាន់តែប្រសើរ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ លោក LEE Jaeyoo (លី ជេយូ) អគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង លើកឡើងថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល ដើម្បីកែលម្អជីវភាពគ្រួសារកាន់តែប្រសើរ។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះ លោក លី ជេយូដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារ នៃប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាងហើយតាមរយៈសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុក របស់សាធារណរដ្ឋកូរ៉េ ចំនួន ២៦ ផ្សេងគ្នា កំពុងដំណើរការដោយរលូន និងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner