ប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្តខេត្តកំពង់ចាម

កំពង់ចាម៖នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃ ប្រទេស និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ ចាម កាលពីព្រឹកថ្ងៃទី២៣ ខែមេសា បានអញ្ជើញចូលរួមក្នុង ពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មេ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។

សូមជម្រាបថា ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម អតីត មេ បញ្ជា ការរងខេត្តត្បូងឃ្មុំ ត្រូវបានមកទទួលតំណែង ជាមេ បញ្ជា ការ កងរាជ អាវុធហត្ថខេត្តកំពង់ចាម ជំនួសលោក ឧត្តម សេនីយ៍ត្រី សោ សាវឿន ដែលត្រូវទៅទទួលភារកិច្ច ជាមេ បញ្ជា ការកងរាជ អាវុធហត្ថ ខេត្តរតនគិរី ។

ក្នុងឱកាសនេះនាយឧត្ដមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើក៏ដូច ជា ផ្តល់ នូវអនុសាសន៍មួយចំនួនដល់មេបញ្ជាការកងរាជអាវុធហត្ថ
ដែលទើបមកទទួលតំណែងថ្មី ដែលខ្លឹមសារគឺការការពារ សន្តិភាព ការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដែលដឹកនាំ ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ។ពិសេសសេចក្តីសុខសាន្ត របស់ប្រជាជន ក៏ដូចជារួមចំណែកអនុវត្តយុទ្ធសាស្រ្ត បញ្ច កោណ ដំណាក់ទី១ ឱ្យសម្រេចបានជោគជ័យ។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសរំលេចផងដែរ អំពី កំណែរ ទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រកំណែ ទម្រង់ កងយោធ ពលខេមរភូមិន្ទរយៈពេលប្រាំ ឆ្នាំ។កងរាជ អាវុធហត្ថបានសម្រួចកំណែទម្រង់ឆ្ពោះទៅប្រមូលផ្ដុំរៀបរយទំនើបកម្មនិងប្រសិទ្ធភាព៕
ដោយ៖លីពៅ

ads banner