រោងចក្រ Honda ថ្មី នៅកាណាដា ផ្តល់ការងារ១ពាន់កន្លែង

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Honda កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីគម្រោងវិនិយោគសង់រោងចក្រ តម្លៃ ១១ពាន់លានដុល្លារ ផលិតអាគុយរថយន្តអគ្គិសនី ឬ EV ព្រមទាំង តំឡើងឡាន EV នៅកាណាដា ហើយនឹងផ្តល់ការងារ ថ្មីៗ ជាង១ពាន់កន្លែង។

អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅឯតំបន់ Alliston នៃប្រទេសកាណាដា នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បានប្រាប់ថា នេះគឺជាការវិនិយោគរថយន្តធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់កាណាដា។

លោក Toshihiro Mibe បានប្រាប់ថា
នៅពេលដែលដំណើរការពេញលេញ រោងចក្រនឹងមានសមត្ថភាពផលិតរថយន្តអគ្គិសនី ២៤ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងអាគុយសម្រាប់រថយន្តអគ្គិសនី ក្នុងទំហំថាមពល ៣៦ ជីហ្គាវ៉ាត់ ម៉ោង (GWh) ឬ ៣៦លានគីឡូវ៉ាត់ម៉ោង នៅក្នុងមួយឆ្នាំ។ រោងចក្រ អាចនឹងចាប់ផ្តើមដំណើរការ នៅឆ្នាំ២០២៨។

ក្រុមហ៊ុន Honda បានប៉ាន់ប្រមាណថា ការងារថ្មីៗ ចំនួន១០០០នាក់ នឹងត្រូវបានបង្កើត ក្នុងរោងចក្រ នៅភាគខាងជើង នៃទីក្រុង Toronto របស់កាណាដា មួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner