រលកកំដៅឆក់យកជីវិតមនុស្ស ៣០នាក់នៅថៃ

បាងកក៖ ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសារព្រមានថ្មីទៀត ស្តីអំពីអាកាសធាតុឡើងកំដៅខ្លាំង ខណៈដែលមនុស្សយ៉ាងហោច ៣០នាក់បានស្លាប់ ដោយសារតែរលកកម្តៅក្តៅខ្លាំងក្នុងឆ្នាំ២០២៤នេះ។

បើតាមការឱ្យដឹងពីក្រសួងសុខាភិបាលថៃ កាលពីយប់ថ្ងៃពុធ មនុស្សចំនួន ៣០នាក់ហើយបានស្លាប់ដោយសារអាការៈ heatstroke ដែលជាការសន្លប់ក្រោយខ្លួនប្រាណយើង គ្រប់គ្រងសីតុណ្ហភាពលែងបាន ព្រោះក្តៅខ្លាំងពេក កាលពីចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធៀបនឹងពេញមួយឆ្នាំ២០២៣ ដែលមាន អ្នកស្លាប់ត្រឹម ៣៧នាក់។

ជាមួយគ្នានេះ រដ្ឋបាលទីក្រុងបាងកក បានចេញការព្រមាន អំពីអាកាសធាតុក្តៅខ្លាំង ស្របពេលដែលសន្ទស្សន៍កម្តៅ ត្រូវបានរំពឹងថា នឹងកើនលើស៥២អង្សាសេ ខណៈសីតុណ្ហភាពនៅក្នុងរាជធានីនៃប្រទេសថៃ បានស្ថិតក្នុងកម្រិត ៤០.១អង្សាសេ កាលពីថ្ងៃពុធសប្តាហ៍នេះ។

ខែមេសា ជាទូទៅគឺជាពេលដែលមានអាកាសធាតុក្តៅជាងគេប្រចាំឆ្នាំ មិនថា នៅប្រទេសថៃ ឬក៏ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍នោះទេ។ យ៉ាងណាមិញ ស្ថានភាពសីតុណ្ហភាពនៅក្នុងឆ្នាំនេះ គឺបានទទួលរងឥទ្ធិពលខ្លាំង ដោយសារបាតុភូធាតុអាកាស El Nino៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner