នាយឧត្ដមសេនីយ៍ សៅ សុខា រំលឹកកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ

ស្ទឹងត្រែង៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមេបញ្ជាការថ្មីនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្តថា ចំពោះមេបញ្ជាការអាវុធហត្ថដែលត្រូវទទួលភារកិច្ចថ្មីនេះ ត្រូវធ្វើជាថ្នាក់ដឹកនាំគំរូ ចេះគ្រប់គ្រង ចេះបង្កើនប្រសិទ្ធភាពការងារ ចេះផ្គត់ផ្គង់សម្ភារៈ និងផ្តល់ការលើកទឹកចិត្តដោយស្មើភាពគ្នា ។នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះកងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដែលកន្លងមកបានខិតខំក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្តជូនប្រជាពលរដ្ឋបានល្អ ។

សូមបញ្ជាក់ថា មេបញ្ជាការអាវុធហត្ថដែលត្រូវបានប្រកាសតែងតាំងមុខតំណែងថ្មីនាពេលនេះគឺឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេញ្ជាការថ្មី ជំនួសឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលត្រូវបានផ្ទេរទៅទទួលភារកិច្ចថ្មី នៅអាវុធហត្ថលើផ្ទៃប្រទេស ៕
អត្ថបទនិងរូបភាពៈ ដេង ម៉ាវិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner