មន្ត្រីបន្តវេន្តស៊ីម៉ាក់ចំនួន ៧៥នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីនជំនាន់ទី១៤៥ នៅវិទ្យាស្ថានបច្ចេកទេសសម្អាតមីនស៊ីម៉ាកខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីន ជំនាន់ទី១៤៥ នៅក្នុងវិទ្យាស្ថាន បច្ចេកទេសសំអាតមីន សីម៉ាក់ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានផ្ដាំផ្ញើក្មួយៗ ជាសិក្ខាកាម ពេលត្រឡប់ទៅវិញត្រូវយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្ន ជៀសវាងកើតឡើងជាយថាហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ។

ឯកឧត្តមបានបន្តថា ការងាររបស់យើង នៅតែជាបញ្ហាប្រឈមជាមួយសត្រូវលាក់មុខ ដែលអាចនឹងកើតមានឡើងប្រសិនបើយើងមិនអនុវត្តតាមនីតិវិធី ដែលបានរៀនសូត្រពី វិទ្យាស្ថាននេះទេ។ ជាមួយគ្នានោះផងដែរសូមក្មួយៗត្រូវយកចិត្តទុកដាក់រៀនសូត្រជំនាញបន្ថែមដូចជាផ្នែកសុនខហិតមីន បច្ចកវិជ្ជាថ្មីៗ និងផ្នែកផ្សេងៗទៀត នៅក្នុងអង្គភាព ហើយក៏មិនត្រូវភ្លេចជំនាញទី ២ របស់យើងគឺការរៀនជំនាញផ្សេងៗ សម្រាប់អនាគតរបស់យើង ដូចជាជំនាញ កសិកម្ម ចិញ្ចឹមត្រី ចិញ្ចឹមមាន់.ជ្រូក និង ផ្នែកនារីជំនាញខាងសំអាងការ អ៊ុតសក់ ជាដើម កុំចាំដល់យើងចាស់បានយើងរៀន គឺត្រូវឈ្លាតរៀនពីឥឡូវនេះទៅ ពេលយើងចូលនិវត្តយើងចេះជំនាញស្រាប់ យកទៅអនុវត្ត ដើម្បីឱ្យក្រុមគ្រួសារយើងមានជីវភាពរុងរឿងប្រសើរឡើង ។

សូមអបអរសាទរ និងលើកទឹកចិត្តដល់ឪពុកម្ដាយ របស់ក្មួយៗដែលបានអនុញ្ញាតឲ្យក្មួយៗ ចូលមកបម្រើក្នុងអង្គភាពស៊ីម៉ាក់ ក្មួយៗត្រូវចាំថា ស្ថាប័នស៊ីម៉ាក់ គឺជាស្ថាប័នជាតិ មិនមែនជាអង្គការក្រៅរាជរដ្ឋាភិបាលនោះទេហើយស្ថាប័ន្ននេះ បានរៀបចំបង្កើតឡើងនៅឆ្នាំ១៩៩២ ហើយទទួលស្គាល់ពី រាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៣ ពេលនោះ ឪពុក ម្ដាយក្មួយៗបានបម្រើការងារក្នុងអង្គភាពមួយនេះ រហូតដល់ពេលចូលនិវត្តន៍ ដែលពេលនេះក្មួយៗបានបន្តវេនពីឪពុកម្ដាយរបស់ក្មួយៗបន្តទៀត ។

នាយកវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង លោក ធៀម សុភាព បានឱ្យដឹងថា វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីន ជំនាន់ទី ១៤៥ ជាអ្នកបន្តវេន បានចាប់ផ្ដើមពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៦ ខែមេសា មានសិក្ខាកាមចំនួន ៧៦នាក់ បានចូលសិក្សា ៧៥នាក់ អវត្តមានចំនួន ១ នាក់ (បោះបង់ការសិក្សា) ក្នុងនោះស្ត្រី ៣១នាក់បុរស ៤៥ នាក់។ ជាលទ្ធផលការសិក្សាទទួលបាននិទ្ទេសល្អប្រសើរ ២៩នាក់ និទេ្ទសល្អណាស់ ៤៤នាក់ និងនិទ្ទេសល្អបង្គួរ ២នាក់ផងដែរ ៕

ដោយ ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner