វ៉ាក់សាំងសង្គ្រោះជីវិតទារក ១០០លាននាក់

ការសិក្សាថ្មីមួយ របស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា វ៉ាក់សាំង ឬ ថ្នាំបង្ការបានជួយសង្គ្រោះជីវិតទារក ចំនួន១០១លាននាក់ ក្នុងរយៈពេល ៥០ឆ្នាំ ចុងក្រោយនេះ។

ការសិក្សា បានបញ្ជាក់ទៀតថា វ៉ាក់សាំងប្រឆាំងជំងឺកញ្ជ្រឹល បានជួយកុមារច្រើនជាងគេ។ ក្រៅពីនេះ ក៏មាន វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ, រលាកស្រោមខួរ, ក្អកមាន់, រលាកសួត, ស្វិតដៃជើង, និងរបេង ជាដើម ដែលសុទ្ធតែបានជួយសង្គ្រោះជីវិតទារក។

ការសិក្សាដែលចេញផ្សាយដោយ Unicef, សម្ព័ន្ធវ៉ាក់សាំង Gavi និងមូលនិធិ The Bill & Melinda Gatesនេះ ត្រូវបានចេញផ្សាយ ក្នុងពេលដែលអង្គការ WHO បានផ្តល់ការវិភាគដ៏ទូលំទូលាយ អំពីប្រសិទ្ធិភាពវ៉ាក់សាំងលើ ជំងឺ១៤ប្រភេទ ក្រោមកម្មវិធីពង្រីកលើការចាក់ថ្នាំបង្ការ ហៅកាត់ EPI ហើយកម្មវិធីនេះ គ្រោងនឹងប្រារព្ធខួប ៥០ឆ្នាំ នាខែក្រោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner