មហាសេដ្ឋីជប៉ុន ប្តឹង Meta ថាបោកបញ្ឆោត កេងចំណេញ

មេធាវីតំណាងឲ្យក្រុមអ្នកវិនិយោគល្បីឈ្មោះ ក្នុងវិស័យជំនួញ ឬ Celebrity Investment ចំនួន ៤រូបនាក់ នៅប្រទេសជប៉ុន បានដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ដោយបានចោទប្រកាន់ថាក្រុមហ៊ុននេះ បានបោកបញ្ឆោត តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម លើអ៊ីនធឺណេត ក្លែងបន្លំដោយប្រើប្រាស់រូបភាព របស់ក្រុមល្បីឈ្មោះទាំងនោះ ដោយគ្មានការយល់ព្រម ពីពួកគេ ជាមុន។

ពាក្យបណ្តឹងត្រូវបានបញ្ជូនទៅដល់តុលាការ នៅទីក្រុង Kobe ភាគកណ្តាល ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានទាមទារឱ្យ ក្រុមហ៊ុន Facebook Japan ដែលជាកម្មសិទ្ធិ របស់ក្រុមអាមេរិក Meta សងការខូចខាតចំនួន ជិត១៥ម៉ឺនដុល្លារ។ នេះបើយោងតាមមេធាវី។

ដើមបណ្តឹង បានលើកឡើងពីការប្រើប្រាស់រូបភាពរបស់ក្រុមមហាសេដ្ឋីជប៉ុន រួមមាន ទាំងលោក Yusaku Maezaw ដែលជាស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ តាមអនឡាញដ៏ធំ នៅជប៉ុន។

លោកអះអាងថា រូបភាពរបស់លោក ត្រូវបានប្រើប្រាស់ ជាទូទៅ ដោយគ្មានការអនុញ្ញាត តាមអ៊ីនធឺណិត ជាមួយនឹងការផ្សាយពាណិជ្ជកម្ម ឈ្មោះថា «ចាប់ផ្តើមជាមួយ ១ម៉ឺនយ៉េន ទទួលបាន ១.៣ លានយ៉េន ក្នុងរយៈពេល ៤ថ្ងៃ»។

លោក Maezawa ធ្លាប់បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ចាត់វិធានការ ហើយបាននិយាយថា លោកកំពុងធ្វើការជាមួយមេធាវី នៅសហរដ្ឋអាមេរិក ដើម្បីមនាំយកពាក្យបណ្តឹងនេះ ទៅប្រឆាំងតទល់ជាមួយនឹង Meta ។

យ៉ាងណាមិញ AFP មិនទាន់ទទួលបានការឆ្លើយតប ពីសំណាក់ក្រុមហ៊ុន Meta ជុំវិញការចោទប្រកាន់នេះ នៅឡើយទេ គិតត្រឹមថ្ងៃព្រហស្បតិ៍។

ប៉ូលីសជប៉ុនបាននិយាយថា ការបោកបញ្ឆោតតាមអ៊ិនធឺណេត ទាំងនៅលើ Facebook ឬ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្សេងៗទៀត ក្នុងប្រទេសជប៉ុន បាននាំឱ្យមានការខាតបង់ ប្រាក់ ១៧៨លានដុល្លារ កាលពីឆ្នាំមុន។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner