កងទ័ពនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្រកាសគាំទ្រយ៉ាង ពេញ ទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ

កំពង់ធំ៖កងយោធពលខេមរភូមិន្ទ នៃតំបន់ប្រតិបត្តិការ សឹករង កំពង់ធំ  បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង ស្ថាបនា ព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹក រងកំពង់ធំ នៅព្រឹកថ្ងៃចន្ទទី៦ ខែឧសភាឆ្នាំ២០២៤  បាន រៀបចំ ផ្សព្វផ្សាយគម្រោងស្ថាបនា ព្រែកជីកហ្វូណនតេជោ ដែល ជាព្រែកជីកប្រវត្តិសាស្រ្ត លើកទី១ នៅកម្ពុជា ដែលជា ការ ផ្តួចផ្តើមគំនិត របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រី  និងជាប្រធានព្រឹទ្ធសភា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រយោជន៍ របស់ប្រជាជនកម្ពុជា  ។គម្រោងនេះ នឹងអនុវត្តបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី កម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអ្នកចូលរួមថា ព្រែកជីកហ្វូណនតេជោ បានផ្ដល់ផលប្រយោជន៍យ៉ាង ច្រើន ដល់ការ អភិវឌ្ឍប្រទេស និងកំណើនសេដ្ឋកិច្ចជាតិ ហើយបាន បម្រើផលប្រយោជន៍ប្រជាជនកម្ពុជា ដែលរស់នៅតាមមាត់ ព្រែក និងនៅ ទូទាំងប្រទស ព្រមទាំងងាយស្រួលដល់ការដឹក ជញ្ជូន ទំនិញគ្រប់ប្រភេទបម្រើឱ្យវិស័យសេដ្ឋកិច្ចជាតិ ពីក្នុង ប្រទេសទៅ កាន់បណ្ដា ប្រទេសនានា នៅលើពិភពលោក ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាង ។

បន្ទាប់ពីស្តាប់ខ្លឹមសារនៃការផ្សព្វផ្សាយរួច នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករង កំពង់ធំទាំងអស់បានប្រកាស គាំទ្រ យ៉ាង ពេញទំហឹង ចំពោះគម្រោងស្ថាបនា ព្រែកជីក ហ្វូណន តេជោ ឱ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេស ជាតិ និងប្រជាជនកម្ពុជា ។

សូមជម្រាបថា គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ មានការសិក្សារយៈពេលសិក្សាជាង២៦ខែ ។គម្រោងនេះ មានប្រវែង ១៨០គីឡូម៉ែត្រដោយត្រូវឆ្លងកាត់ខេត្តចំនួនបួន គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលត្រូវ ចំណាយ ថវិកា ស្ថាបនាជាង ១.៧០០លានដុល្លារអាមេរិក  ។ជាគម្រោងរដ្ឋ ជាមួយវិស័យឯកជន ដោយប្រើប្រាស់រយៈ ពេល សាងសង់ចំនួនបួនឆ្នាំ ដោយចាប់ផ្ដើមនៅចុងឆ្នាំ ២០២៤នេះ ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner