មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ ផ្តល់ឱកាសដល់អ្នកស្រឡាញ់សត្វ សិក្សាស្រាវជ្រាវ ទៅលើអាកប្បករិយា និងលក្ខណៈជីវសាស្រ្តដែលជះឥទ្ធិពលការ រស់នៅរបស់ពួកវា

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្ហាញពីការ តាំងចិត្តខ្ពស់ ក្នុងការស្វែងយល់អំពីអាកប្បកិរិយារបស់សត្វ និង លក្ខណៈជីវសាស្រ្ត របស់សត្វដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកវា។

មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានលើកឡើងថា”វិធីសាស្រ្ដមួយដែល យើង ធ្វើដើម្បីបង្កើនចំណេះដឹងរបស់យើងគឺការផ្តល់ឱកាសដល់អ្នក ស្រឡាញ់ការងារ អភិរក្ស ចុះមកសិក្សាស្រាវជ្រាវ សរសេរនិក្ខេបបទ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅ ACCB”។

មជ្ឈមណ្ឌលមួយនេះបានឱ្យដឹងដែរថា”ឆ្នាំនេះពួកយើងមានសេចក្ដីរំភើប ដោយមាន វត្តមាន កញ្ញា Lauren DE NARDI ជានិស្សិតមកពីប្រទេសបារាំង បានមកសិក្សាស្រាវ ជ្រាវអំពីសត្វអណ្ដើកសរសៃ (Batagur affinis) ដែលត្រូវបានគេស្គាល់ផងដែរថាជា “អណ្ដើកហ្លួង”។

គួរបញ្ជាក់កថា៖អណ្តើកហ្លួងជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ខ្លាំង និងកន្លងមកវា ត្រូវបាន គេគិតថាជិតផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតដល់មានការរកឃើញ ឡើង វិញក្នុងឆ្នាំ ២០០០។

មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងដែរថាតាមរយៈកិច្ចសហការ ជាមួយ អង្គការ សមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា និងរដ្ឋបាលជល កន្លងមកនេះ គេកំពុងតែសិក្សាទៅលើអាកប្បកិរិយានៃការធ្វើសំបុករបស់អណ្តើកទាំងនេះ ដើម្បីជួយ ឱ្យ ការថែទាំពួកវានៅក្រៅដែនជម្រកធម្មជាតិមានលក្ខណៈប្រសើរឡើង និងធានា ដល់ការរស់រានមានជីវិតរបស់ពួកវានាពេលអនាគត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner