ក្តៅហួតហែងខ្លាំង ជំរុញឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យបើក កិច្ចប្រជុំ បន្ទាន់ស្ដីពីបញ្ហាទឹកប្រើប្រាស់

បន្ទាយមានជ័យ៖ខណៈដែលអាកាសធាតុក្តៅហួតហែងខ្លាំង ហើយ ប្រភពទឹកមួយចំនួនចាប់ផ្តើមរីងខះ បានជំរុញឱ្យរដ្ឋបាល ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រងគ្រោះមហន្តរាយខេត្តបន្ទាយ មានជ័យ បើកកិច្ចប្រជុំបន្ទាន់កាលពីរសៀលថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤ ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ , អាជ្ញាធរមូលដ្ឋានដើម្បី ត្រៀមលក្ខណៈអន្តរាគមន៍ពេលចាំ បាច់។

ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាន ប្រាប់ ទៅមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានឱ្យរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈចុះ ជួយដោះ ស្រាយទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងករណីមានកង្វះទឹកខ្លាំងកើតឡើង។យកចិត្តទុកដាក់់ចំពោះសាលារៀននីមួយៗ និងវត្ត អារាមទាំងអស់ ដោយធានាថា មានទឹកស្អាតបរិភោគគ្រប់គ្រាន់។
ចៀសវាងការខ្វះទឹកប្រើប្រាស់ និងដំណោះស្រាយឱ្យមាន ប្រសិទ្ធិ ភាព ឯកឧត្តមអភិបាលបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឱ្យបានច្បាស់ពីបរិមាណទឹកដែលមានក្នុងប្រភពទឹកពីធម្មជាតិ ក៏ដូចជាទឹកអណ្ដូងខួងនិងស្រះដែល បានជីក ថ្មីៗបន្ថែម ។ត្រូវឱ្យដឹងច្បាស់ពីស្ថានភាពទឹកជាក់ស្តែង ដើម្បីម្ចាស់ការអន្តរាគមន៍បានទាន់ពេលវេលានៅពេល ប្រជាពលរដ្ឋមាន សំណូមពរបន្ទាន់។
មកដល់ពេលនេះខេត្តបន្ទាយមានជ័យពុំទាន់ប្រកាសអាសន្នពីកង្វះ ទឹកខ្លាំង នៅឡើងទេ។ចំណែក ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃអង្គារទី៧ ខែឧសភាបានជូនដំណឹងអំពីស្ថានភាពធាតុ អាកាស នៅកម្ពុជាថាមានសម្ពាធ ទាបគ្របដណ្ដប់មកលើឈូង សមុទ្រ ថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះ នឹង ធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា គឺ តំបន់វាលទំនាបមាន សីតុណ្ហភាពអប្បបរមា២៥ អង្សាសេ និងសីតុណ្ហភាពអតិ បរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិស និរតីមានល្បឿនមធ្យម៣,៥ម៉ែត្រក្នុងមួយ វិនាទី។ ខេត្តបន្ទាយ មានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង និងកណ្តាលអាចមានភ្លៀង ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។

ខេត្តបន្ទាយមានជ័យជាខេត្តវាលទំនាបនៅភាគពាយព្យប្រទេសជាប់នឹងប្រទេសថៃ។ជាមួយនឹងអាកាសក្តៅខ្លាំងខេត្តនេះជា រឿយៗក៏ តែងជួបជំនន់ទឹកភ្លៀងផងដែរ។ក្នុងចំណាត់ការបង្ការទុកជាមុន អភិបាលខេត្តបន្ទាយមានជ័យបានកំហិតឱ្យក្រុមហ៊ុន ទឹកស្អាត ទូទាំង ខេត្ត ដាច់ខាតត្រូវជីកស្រះ ខួងអណ្ដូងផ្ទាល់ខ្លួនបន្ថែម ។ត្រូវម្ចាស់ការខិតខំឱ្យអស់លទ្ធភាពក្នុងការផលិតទឹក ស្អាតឱ្យ ប្រជាពលរដ្ឋមានទឹកប្រើគ្រប់គ្រាន់ ។
ជាមួយគ្នានេះអភិបាលរងខេត្ត ត្រូវដឹកនាំក្រុមការងារ មានមន្ទីរ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យការធ្វើស្រែ ប្រាំងនិងណែនាំពីការសន្សំសំចៃទឹកឬផ្អាកសិនដ្បិតវាប្រើទឹកស្រោចស្រពអស់ច្រើនក្នុងស្ថានភាពដែលពលរដ្ឋចាំបាច់ទឹកប្រើប្រាស់៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner