លោក បៃដិន គំរាមឈប់បញ្ជូនសព្វាវុធ បើសិនអ៊ីស្រាអែល លុកលុយទីក្រុង Rafah

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះវាយប្រហារទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza ដែលនេះជាការព្រមានដោយផ្ទាល់លើកដំបូងរបស់គាត់។

ការព្រមានបែបនេះរបស់លោក បៃដិន កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបញ្ឈប់ការដឹកជញ្ជូនគ្រាប់បែកអាមេរិកដ៏ធំទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងហ៊្សេរុយសាឡឹមហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការវាយប្រហារដ៏ធំមួយលើទីក្រុង Rafah ដែលជាទីក្រុងប្រមូលផ្តុំដោយជនស៊ីវិលប៉ាឡេស្ទីនដែលស្នាក់នៅក្បែរព្រំដែនអេហ្ស៊ីប។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក បៃដិន ប្រសិនបើអ៊ីស្រាអែលលុកលុយចូលទៅក្នុងទីក្រុង Rafah ខ្ញុំនឹងមិនផ្គត់ផ្គង់សព្វាវុធទៀតទេ… យើង នឹង មិន ផ្គត់ផ្គង់ អាវុធ និង កាំភ្លើង ធំ ដែល ត្រូវ បាន គេ ប្រើ នោះ ទេ ។

លោក បៃដិន បានសង្កត់ធ្ងន់ថា ជន ស៊ីវិល ត្រូវ បាន សម្លាប់ នៅ តំបន់ Gaza ដែលជា លទ្ធផល នៃ ការ បំផ្ទុះ គ្រាប់ បែក ទាំង នោះ ដូច្នេះវាជាទង្វើខុសឆ្គង។ ជាមួយគ្នានេះ លោក បៃដិន ថែមទាំងបានសម្តែងការមិនពេញចិត្តចំពោះការពិតដែលថា ជនស៊ីវិលត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិកនៅលើទឹកដីប៉ាឡេស្ទីន។

ស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីគណបក្សរបស់ខ្លួន ដើម្បីកំណត់ការនាំចេញអាវុធទៅអ៉ីស្រាអែល រដ្ឋបាលរបស់លោក បៃដិន បានសម្រេចផ្អាកការចែកចាយកាលពីសប្តាហ៍មុន នូវគ្រាប់បែកមានចំនួន ១,៨០០គ្រាប់ មានទម្ងន់ ៩០៧គីឡូក្រាម និងគ្រាប់បែក ១,៧០០គ្រាប់ទៀត មានទម្ងន់ប្រហែល ២០០តោន៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner